តាមសារព័ត៌មាន ដេលីម៉េល នៅថ្ងៃទី៩ ខែកុម្ភៈ បានផ្សាយថា ក្រុមអ្នកឯកទេសអង់គ្លេសប្រមាណជិត២០០នាក់មកពីសាកលវិទ្យាល័យល្បីៗចំនួន២០ អាចត្រូវជាប់គុកពីបទជួយដល់ចិនផលិតអាវុធទំនើបៗជាច្រើន។
នៅពេលនេះកម្លាំងប៉ូលិសអង់គ្លេស បានបើកការស្រាវជ្រាវទៅលើក្រុមអ្នកវិទ្យាសាស្ត្រមកពីមហាវិទ្យាល័យខាងលើដែលបានបំពានច្បាប់ នាំចេញបច្ចេកវិទ្យាជួយដល់ចិន ផលិតអាវុធទំនើបៗជាច្រើន។
កម្រិតទោសសម្រាប់ការបំពានច្បាប់ ខាងលើ អាចនឹងត្រូវជាប់គុកយ៉ាងតិច១០ឆ្នាំ។ ច្បាប់ហាមនាំចេញបានអនុវត្តតាំងពីឆ្នាំ២០០៨ ដើម្បីជួយការពារសន្តិសុខជាតិ។ តាមសារព័ត៌មាន The Times ឯកសារស្តីពីវិធីសាស្ត្រផលិតកាំជ្រួចមីស៊ីល បច្ចេកវិទ្យាជាន់ខ្ពស់ … ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសលួចផ្ញើទៅឲ្យចិន។
តាមសារព័ត៌មាន The Times អ្នកវិទ្យាសាស្ត្រជាច្រើនបានបង្ហាញខ្លួននៅក្នុងតុលាការតាមការកោះហៅ ហើយមិនយូរប៉ុន្មានអ្នកទាំងនោះនឹងត្រូវជាប់គុក ។ សកម្មភាពខាងលើកើតឡើងក្រោយពេលក្រុមអ្នកវិទ្យាសាស្ត្រត្រូវបានគេរកឃើញបញ្ជូនឯកសារទៅឲ្យចិន៕ ដោយ សាធី
រូបភាព៖ sao.baophapluat