ទីបំផុត អាជី និងបក្សពួកប្រគល់ហ្វេសប៊ុក ឲ្យក្រសួងលប់ និងសន្យាបញ្ឈប់អំពើអនាចារក្នុងបណ្តាញសង្គមទាំងអស់

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២១នេះកញ្ញា តេង ស៊ីណាត ហៅ អាជី និងប្អូនស្រី និងប្អូនស្រី តេង ដាណា ហៅអាម៉ី និងបក្សពួកបានចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហើយ បន្ទាប់ពីពួកគេរងការរិះគន់មិនសំច្ចៃមាត់ពីគ្រប់មជ្ឈដ្ឋាន ជុំវិញរឿងរ៉ាវដ៏ផលិតវិដេអូថតសម្តែង ទុំទាវ២០២១ ខុសទៅនឹងក្រមសីលធម៌នោះ។ ក្រោយជំនួបជាង២ម៉ោងនៅក្រសួង អាជី និងបក្សពួកប្រគល់ហ្វេសប៊ុក ឲ្យក្រសួងលប់ និងសន្យាបញ្ឈប់អំពើអនាចារក្នុងបណ្តាញសង្គមទាំងអស់ រួមទាំងមានការសន្យាលើចំណុចមួយចំនួនទៀត។

យោងតាមកិច្ចសន្យាដែលក្រុមសម្តែងទាំង៨នាក់បានសម្តែង និងផលិតវីដេអូនេះរួមគ្នានោះបានផ្តិតមេដៃបានសន្យាចំនួន៨ចំណុចមានដូចជា
ទី១មិនប្រព្រឹត្តសកម្មភាព ឥតរិយាបទ និងពាក្យសម្តីនាំឲ្យប៉ះពាល់ដល់ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ និងសង្គមជាតិ។
ទី២ មិនបង្ហាញភាពសិចស៊ីបែបអនាចារក្នុងបណ្តាញសង្គម។
ទី៣ នឹងប្រើប្រាស់ចំណេះជំនាញដែលមានចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណី សាសនា សីលធម៌ និងសង្គមជាតិ។
ទី៤យល់ព្រមប្រគល់Page Account Facebook Tik Tok ដែលជាកម្មសិទ្ធរបស់ខ្លួនឲ្យទៅក្រសួងដើម្បីលប់ចោល និងគ្រប់គ្រង
ទី៥ មិនទាញយកទិន្នន័យ ក្នុង Page Account ដែលបានប្រគល់ជូនក្រសួងទាំងនោះមកប្រើឡើងវិញឡើយ។
ទី៦ សន្យាសហការជាមួយម្ចាស់គណនីយ Page Account ដែលជួលពីមិត្តភ័ក្កិឲ្យទៅសមត្ថកិច្ចលុបចោល។
ទី៧ ធ្វើការសុំទោសជាសាធារណៈ ចំពោះមុខអ្នកសារព័ត៌មាន។
ទី៨ ប្រសិនបើនៅតែប្រព្រឹត្តិឥរិយាបទ ពាក្យសម្តី ភាពសិចស៊ីបែបអនាចារបណ្តាលឲ្យប៉ះពាល់វប្បធម៌ ប្រពៃណី សាសនា សីលធម៌ និងសង្គមជាតិ សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់។
គួរបញ្ជាក់ដែរថា ផ្ទុះរងសំពងដោយការរិះគន់រឿងបញ្ចេញវីដេអូនៃការផលិតរឿងទុំទាវ២០២១ ដែលដឹកនាំដោយក្រុមអ្នកលក់ឡេ អាជី ក្រោយពីវីដេអូនេះត្រូវបានបញ្ចេញលើគណនីហ្វេសប៊ុករបស់កញ្ញាអាជីកាលពីរាត្រីថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២១ ដែលវីដេអូនេះត្រូវបានមហាជនលើកឡើងថាជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃពុទ្ធសាសនាដែលជាសាសនាររបស់រដ្ឋ តម្លៃអក្សរសិល្ប៍ជាតិ តម្លៃសិល្បៈវប្បធម៌នោះ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print