​កុមារី​អភ័ព្វ​ត្រូវ​ឪពុក​ចាប់​គ្រវែង​ពីលើ​ផ្ទះ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ដោយសារ​តែ​ខឹង​ប្រពន្ធ​

ចែករំលែក៖

​ខេត្តមណ្ឌលគិរី​៖​ កុមារី​អភ័ព្វ​ម្នាក់​ អាយុ​ទើបតែ​៤​ឆ្នាំ​ប៉ុណ្ណោះ​ ត្រូវ​ឪពុក​ដែល​ខឹង​នឹង​ម្តាយ​នោះ​ ចាប់​គ្រវែង​ពីលើ​ផ្ទះ​ធ្លាក់​មក​លើ​ដី​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ។​ ទ​ង្វើ​ព្រៃផ្សៃ​នេះ​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ ដែល​មិន​គួរ​ណា​ឪពុក​បង្កើត​សោះ​ បែរជា​ខ្វះ​ក្តី​មេត្តា​ចំពោះ​កូន​របស់​ខ្លួន​ មិន​ស្មើនឹង​សត្វ​ ។​

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ភូមិ​ឡៅ​រមៀត​ ឃុំ​ក្រង់​តេះ​ ស្រុក​ពេ​ជ្រា​ដា​ ខេត្តមណ្ឌលគិរី​ ។​ ជនសង្ស័យ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កូន​ខ្លួនឯង​ ឈ្មោះ​ស្រូវ​ ម្ល​ង់​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ព្នង​ រស់នៅ​ភូមិ​ ឃុំ​ កើតហេតុ​ខាងលើ​ ។​

​ជនសង្ស័យ​ស្រូវ​ ម្ល​ង់​ នៅ​រសៀល​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​ការិយាល័យ​ខេត្ត​ដើម្បី​សួរនាំ​ ។​ ជនសង្ស័យ​ ស្រូវ​ ម្ល​ង់​ បាន​សារភាព​ថា​ ពិតជា​បាន​ប្រព្រឹត្ត​មក​លើ​កូន​របស់​ខ្លួន​ពិតមែន​ ដោយសារ​រូបគេ​ខឹង​ប្រពន្ធ​ ។​ នៅ​ រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ​ គេ​បានឃើញ​ប្រពន្ធ​ ជនសង្ស័យ​ មក​កាន់​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​ខេត្តមណ្ឌលគិរី​ អង្វរ​ប៉ូលិស​សុំ​ឱ្យ​ដាក់ទោស​ប្តី​របស់​គាត់​១​ខែ​បាន​ហើយ​ ព្រោះ​ជិត​ដល់​រដូវ​កាប់​ចំការ​ គ្មាន​អ្នក​ណា​រកស៊ី​ចឹ​ញ្ចឹ​ម​កូន​ទេ​ ៕​

...

w1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print