ខេត្តបន្ទាយមានជ័យ, តើជាកំហុសយោធិនកងការពារព្រំដែនគោកលេខ៥០៣ ឬ ជាកំហុសគយចលត័តំបន់៥ ,?
សូមបញ្ជាក់ថា, លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ក្រោយគ្រោះថ្នាក់ចរាចរ គាត់បានដោះស្រាយរួចយករថយន្តទៅជួសជុល ដោយគ្មានលុយគាត់បានខ្ចីលុយគេដោះស្រាយ លុះជួសជុលរថយន្តហើយ មកអង្គភាពវិញ (មិនបានពាក់ស្លាកលេខព្រោះទើបចេញពីជាង)ក៍ត្រូវគយចលត័តំបន់៥ចាប់ ទោះខាងអង្គភាពស្នើសុំធានា និងមានឯកសារត្រឹមត្រូវ តាមគោលការណ៍កងយោធលខេមរភូមិន្ទ ក៏ខាងគយចល័តមិនព្រមអោយ ហើយជាឡានកញ្ចាស់ថែមទៀត ដែលគាត់ខំសន្សំប្រាក់ខែទិញ យកមកជិះបម្រើអោយអង្គភាព ។
រថយន្តនោះ ម៉ាកវីហ្គោ ឆ្នាំផលិត២០១៣ ជារថយន្តមានស្លាកលេខ ខម ប្រើប្រាស់ច្រើនឆ្នាំហើយ លោកមេបញ្ជាការកងការពារព្រំដែន៥០៣ ស្នើសុំយ៉ាងណាក៍ដោះស្រាយមិនចេញ ដោយសារការរឿងនេះ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ បានសំរេចចិត្តចងក សំលាប់ខ្លួនព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ នេះ។ ប្រជាពលរដ្ឋ ក៏ដូចជាយោធិន គិតថាការប្រមូលពន្ធជារឿងចាំបាច់ណាស់ដែលគួរលើកទឹកចិត្តដល់មន្ត្រីគយ ដើម្បីធានាប្រាក់ចំណូលជាតិ តែក្នុងករណីនេះលោកគយប្រើដៃក្តៅពេកទេដឹង រថយន្តនេះចាស់ពេកហើយ មិនគួរដុតអោយខ្លោចរោយអោយឆៅទេ រថយន្តចាស់មួយនេះបានបំរើអង្គភាពមិនតិចទេ ពួកគាត់ពិតជាអាណិតដល់គ្រួសាររងគ្រោះណាស់ក៏ស្តាយយោធិនដែលមានសមត្ថភាពដែរ ។ ហើយក៏មិនលើកទឹកចិត្តអោយកងកំលាំងប្រើរថយន្តអត់ពន្ធដែរ លោកមេគយចល័តតំបន់៥ លោកធ្លាប់មានបញ្ហាអីខ្លះខ្លួនលោកផ្ទាល់ដឹងហើយ ក្នុងការដាក់ខែជាមួយឈ្មួញរត់ពន្ធ ទោះជាច្បាប់កំណត់អោយចាប់ តែលោកគួរសិក្សាពីទិដ្ឋភាពសង្គមផង ។
មន្ត្រីយោធា បានលើកឡើងថា លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ជាមន្ត្រីយោធាមួយរូបដែលបានបំពេញការងារជូនអង្គភាព ផ្នែកជំនាញ IT លោកបានសន្សំប្រាក់យ៉ាងលំបាកបំផុត ដើម្បីទិញរថយន្តខាងលើនេះ យកមកប្រើប្រាស់ក្នុងអង្គភាព បាញ់ថ្នាំពណ៌ត្រេអ៊ី មានឯកសារត្រឹមត្រូវ ទីបំផុតខ្លួនតូចចិត្តនិងក្រុមកូរចល័តតំបន់៥ ចាប់រថយន្តរបស់គាត់ហើយមិនព្រមអោយវិញ ទោះសំណើសុំដោយអង្គភាពក៏ដោយ។ ចុងក្រោយដោយក្តីឈឺចាប់ ក៏សំរេចចិត្តចងកសម្លាប់ខ្លួនតែម្តង។
ពាក់ព័ន្ធក្នុងករណីនេះ អង្គភាព នគរដ្រេហ្គន មិនអាចធ្វើការទំនាក់ទំនងបានទេពីមេគយចល័តតំបន់៥ ដែលល្បីខាងអំពើប្រព្រឹត្តពុករលួយ ដាក់ខែជាមួយឈ្មួញដឹកទំនិញគេចពន្ធ និងចាប់រថយន្តយោធា ដោយគ្មានការយោគល់ នៅប្រធានថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២១ ដោយគ្មានលេខទូរស័ព្ទ៕
ដោយ, សិលា