ប្រទេសជាច្រើនក្នុងតំបន់អាស៊ីបង្កើនការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី

ចែករំលែក៖

បរិយាកាសនៃបុណ្យចូលឆ្នាំប្រពៃណី បានកើតឡើងនៅក្នុងប្រទេសជាច្រើនក្នុងទ្វីបអាស៊ី ។ ប៉ុន្តែការឆ្លងរាលដាលកូវីដ-១៩ បានបង្កក្តីបារម្ភយ៉ាងខ្លាំង បង្ខំឲ្យប្រទេសជាច្រើនសម្រេចរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាល ។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Chung Sye-kyun កាលពីថ្ងៃទី៩ខែកុម្ភៈបានចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ។ កូរ៉េខាងត្បូងកំពុងចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ លើកទីបី។
លោក Chung Sye-kyun បញ្ជាក់ទៀតថា ការឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីចាប់ផ្តើម នៅថ្ងៃទី១០ខែកុម្ភៈ ហើយពេលវេលាឈប់សម្រាកនោះអាចបណ្តាលឲ្យមានការផ្ទុះកូវីដ -១៩កើនឡើងខ្ពស់ ។ ពលរដ្ឋកូរ៉េខាងត្បូងរាប់សិបលាននាក់នឹង ធ្វើដំណើរកម្សាន្ត ទាំងនោះហើយទើបរដ្ឋាភិបាលត្រូវចាត់វិធានការតឹងតែងបំផុត ដើម្បីទប់ស្កាត់ការឆ្លង ។ រដ្ឋាភិបាល បានហាមប្រាមការជួបជុំគ្នាលើសពី៥នាក់ ។
នៅក្នុងប្រទេសចិនវិញ ដែលជាប្រទេសមានមនុស្សធ្វើដំណើរច្រើនបំផុតលើពិភពលោក ក៏បានសម្រេចកាត់បន្ថយដែរ ដោយពេលនេះមានអ្នកធ្វើដំណើរថយចុះ ដល់ទៅ៤០ភាគរយ។
នៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី វៀតណាម … បានរឹតបន្តឹងដើម្បីទប់ស្កាត់ការឆ្លង ក្នុងឱកាសបុណ្យចូលឆ្នាំ។ ប្រសិនបើមិនទប់ស្កាត់តឹងតែងទេនោះ អាចនឹងមានការឆ្លងរាលដាលកាន់តែខ្លាំង៕ដោយ សាធី

...

រូបភាព៖ VOV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print