ក្រុមហ៊ូធី​វាយប្រហារអាកាសយានដ្ឋានអន្តរជាតិ Abha របស់ប្រទេស អារ៉ាប៊ី សាអូឌីត

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ី សាអូឌីត នៅថ្ងៃទី ១០ខែកុម្ភៈ បានដកស្រង់ប្រភពព័ត៌មាន ពីកម្លាំងទាហានសម្ព័ន្ធមិត្តដឹកនាំដោយ អារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា ក្រុហ៊ូធីនៅយេម៉ែន បានបើកការវាយប្រហារ អាកាសយានដ្ឋានអន្តរជាតិAbha នៅភាគខាងត្បូងប្រទេសនេះ បណ្តាលឲ្យយន្តហោះដឹកអ្នកដំណើរមួយគ្រឿងឆាបឆេះ។
ការវាយប្រហារកើតឡើងក្រោយពេល អាមេរិក​ប្រកាស ឈប់ជួយដល់សម្ព័ន្ធមិត្តអារ៉ាប៊ីសាអូឌិតវាយប្រហារយេម៉ែន។ បណ្តាញទូរទស្ស៍Al-Ekhbariya បានដកស្រង់សេចក្តីប្រកាសពី កម្លាំងទាហាន អារ៉ាប៊ី សាអូឌិតបានបញ្ជាក់ថា យន្តហោះស៊ីវិលមួយគ្រឿងបានឆាបឆេះនៅអាកាសយានដ្ឋាន ​ក្រោយរងការវាយប្រហារ ប៉ុន្តែមិនមានអ្នកស្លាប់ឡើយ​ដោយពេលនោះមិនមានអ្នកដំណើរ។
កន្លងមក ក្រុមហ៊ូធីតែងតែប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដើម្បីវាយប្រហារទីតាំងអាកាសយានដ្ឋាន Abha ​។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យកម្លាំងទាហានអារ៉ាប៊ី សាអូឌិតបញ្ជាក់ ថា កម្លាំងការពារដែនអាកាសបានបាញ់ស្ទាក់រ៉ុក្កែតជាច្រើនគ្រាប់ និង បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកពីរគ្រឿងផងដែរ ។
នេះជាថ្ងៃទី​៣ហើយ ដែលអារ៉ាប៊ី សាអូឌិតបានប្រកាសថាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ក្រុមហ៊ូធី ។ កន្លងមកអតីតប្រធានាធិបតីដូណាល់ត្រាំ​បានចាត់ទុកក្រុមហ៊ូធី ជាក្រុមភេរវកម្ម ហើយចូលរួមជួយដល់អារ៉ាប៊ី សាអូឌិតបើកការវាយប្រហារ ក្រុមនេះ។ ប៉ុន្តែពេលថ្មីៗនេះ ប្រធានាធិបតីបៃឌិន ប្រកាសថា អាមេរិក ឈប់ចូលរួម ក្នុងការវាយប្រហារ ក្រុមហ៊ូធី ៕

...

រូបភាព៖ baotintuc

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print