ខ្មាន់កាំភ្លើងជនជាតិកាណាដា៦០នាក់ បានវិលត្រឡប់មកប្រទេសវិញបង្កក្ដី ព្រួយបារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាល ប្រទេសនេះពីសន្ដិសុខ ។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ អគ្គនាយកចារកម្មប្រទេសកាណាដា លោក Michael Colombe បានប្រកាស ថា បច្ចុប្បន្នមានពលរដ្ឋកាណាដាប្រមាណ ១៨០នាក់កំពុងតែធ្វើសង្គ្រាមជួយដល់ ក្រុមអ៊ិនស្លាមបង្កើតរដ្ឋក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីក្នុងនោះមាន៦០នាក់បានវិល ត្រឡប់មកកាណាដាវិញហើយ ។
ដូច្នេះពលរដ្ឋកាណាដាទៅចូលរួមជាមួយក្រុមអ៊ិទស្លាមបង្កើតរដ្ឋមានការកើនឡើងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះពី១៣០នាក់ឡើងដល់១៨០នាក់ ។
តាមប្រសាសន៍របស់លោកMichael Colombe ពលរដ្ឋកាណាដាបានចូលរួម ដោយផ្ទាល់នៅក្នុងសង្គ្រាមខ្លះទៀតបាន ប្រមូលប្រាក់ពីតំបន់ដែលខ្លួនរស់នៅទៅជួយដល់ក្រុមរបស់ខ្លួន។
បច្ចុប្បន្នកាណាដាជាប្រទេសដែលបាន ចូលរួមនៅក្នុងសម្ពន្ធមិត្ដវាយប្រហារ ទៅលើក្រុមអ៊ិាស្លាមបង្កើតរដ្ឋដែលដឹក នាំដោយអាមេរិក។ ប៉ុន្ដែកាលពីចុង ឆ្នាំ២០១៥កាណាដាបានដកទាហានវាយប្រហារទៅលើក្រុមអ៊ិរស្លាមដោយដាក់ ទាហានផ្ដល់ជំនួយមនុស្សធម៌វិញ ។
ខ្មាន់កាំភ្លើងក្រុម IS មកពីក្រៅ ប្រទេសពេលនេះបានវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញជាច្រើននាក់បង្កក្ដី ព្រួយបារម្ភយ៉ាងខ្លាំងពីសកម្មភាពវាយ ប្រហារភេរវកម្ម។ ប្រទេសនៅក្នុងតំបន់ អឺរ៉ុបមានពលរដ្ឋជាច្រើនទៅចូលរួមជាមួយក្រុម IS ហើយពេលនេះក៏បានវិល ត្រឡប់ទៅកាន់អឺរ៉ុបវិញបង្កើតការវាយ ប្រហារដូចការវាយប្រហារនៅទីក្រុង ប៉ារីសប្រទេសបារាំងជាដើម។
សម្គាល់នៅស៊ីរីនិងអ៊ីរ៉ាក់ក្រោម ប្រតិបត្ដិការផ្លូវអាកាសរបស់ក្រុមសម្ពន្ធ មិត្ដអន្ដរជាតិ ប៉ុន្ដែក៏បានងាកទៅរកដែន ដីថ្មីដណ្ដើមគ្រប់គ្រងតំបន់ភាគខាងកើតក្រុងទ្រីប៉ូលីរបស់លីប៊ីព្រោះជាប្រទេស ដែលកំពុងញាំញីដោយសង្គ្រាមស៊ីវិល និងភាពវឹកវរនយោបាយ។ នៅពេល នេះដែរអាមេរិកនិងសម្ពន្ធមិត្ដដែលត្រៀម ជាស្រេចនឹងធ្វើសកម្មភាព តែមិនទាន់ លើកឡើងពីលទ្ធភាពធ្វើអន្ដរាគមន៍យោធានៅលីប៊ីទេដោយរង់ចាំលទ្ធផលនៃការចរចាបង្កើតរដ្ឋាភិបាលប្រទេសនេះសិន។ ក្រុមប្រឹក្សាប្រធានាធិបតីប្រទេសលីប៊ី កំពុងពិភាក្សាស្នើបង្កើតរដ្ឋាភិបាលថ្មីស្របតាមកិច្ចព្រមព្រៀងនយោបាយដឹកនាំ ដោយអង្គការសហប្រជាជាតិដើម្បីនាំ លីប៊ីចេញពីភាពវឹកវរ៕ ប្រែសម្រួល៖ម៉ែវ សាធី