ដឹកសត្វព្រៃបន្លំជាមួយឥវ៉ាន់ដាក់ក្នុងរថយន្តក្រុងត្រូវប៉េអឹមស្ទាក់ចាប់បាន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សត្វពស់ថ្លាន់និងសត្វអណ្តើកជាង៦០គីឡូក្រាមដែលឈ្មួញច្រកក្នុងការ៉ុងបន្លំដឹកជាមួយឥវ៉ាន់ដាក់នៅក្នុងរថយន្តក្រុងត្រូវបានកម្លាំងប៉េអឹមស្ទាក់ចាប់បាន កាលពីវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា រថយន្តដែលសមត្ថកិច្ចធ្វើការស្ទាក់ចាប់នេះមានចំនួន២គ្រឿង​ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ៣B-៩២៥០ និង មួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ ៣B-៥៤០០ ជាប្រភេទរថយន្តក្រុងតែដឹកឥវ៉ាន់សុទ្ធ ។

ក្រោយពីឃាត់រថយន្តក្រុងនេះសមត្ថកិច្ចបាន ឃាត់មនុស្សចំនួន៤នាក់ដែលជាព្រូរថយន្ត និងអ្នកបើកបរ  ទី១-ឈ្មោះ ស៊ុយ គឹមសឿន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិអូក្រោម ឃុំស្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ ឌី ទា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទី៣-ឈ្មោះ ស៊ីផេង ស៊ីណាត ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិស្វាយប៉ាក ឃុំត្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ និងទី៤ -ឈ្មោះ ហៀង សម្ភស្ស ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិថ្នល់ចែក ឃុំសូនិគម  ស្រុកស្លក្រាម ខេត្តសៀមរាប ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ ការស្ទាក់ចាប់រថយន្តនេះគឺបន្ទាប់ពី មានគេរាយការណ៍មកថា រថយន្តនេះបានដឹកសត្វព្រៃដែលដាក់បន្លំជាមួយនិងឥវ៉ាន់ក្នុងរថយន្តក្រុង ក្រោយពីទទួលបាននូវព័តមាននេះកម្លាំងកងរាជអាវុធហត្ថដាក់តាមគោលដៅ ហើយបានស្ទាក់ចាប់រថយន្តចំនួន២គ្រឿង បាននៅចំណុចភូមិពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ក្រោយពីធ្វើការឆែកឆេរសមត្ថកិច្ចបានរកឃើញសត្វពស់ថ្លាន់ចំនួន៤ក្បាល ស្មើនិង២០គីឡូក្រាម​និង សត្វអណ្តើកចំនួន៥៧ក្បាល ស្មើនិង៤៣គីឡូក្រាម ។ ក្រោយពីពិនិត្យឃើញពីការចរាចរណ៍សត្វព្រៃនេះសត្វព្រៃទៅអោយខណ្ឌរដ្ឋបាលព្រៃឈើ និងអង្គការវ៉ាយអេដយកទៅលែងវិញ ។​ចំណែកឯកព្រូរថយន្ត និង អ្នកបើកបរសមត្ថកិច្ចកងរាជអាវុធហត្ថបន្តធ្វើការសាកសួរដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ៕

1

2

3

4

...

ដោយ៖ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print