ខេត្តស្ទឹងត្រែង៖ ស្ថានីថ្លឹងរថយន្តនៅចំណុចអូរពងមាន់ធ្វើការឃាត់រថយន្តដឹកដំឡូងលើសទម្ងន់ខ្នាតយក្សចំនួន១៧គ្រឿង នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ លោកប្រាក់ សោភ័ណប្រធានស្ថានីបានធ្វើការឃាត់រថយន្តដែលដឹកលើសទម្ងន់នៅយប់ថ្ងៃទី២៦ខែកុម្ភៈវេលាម៉ោង៩ជាបន្តបន្ទាប់រហូតដល់ភ្លឺចំពោះរថយន្តដឹកលើសទម្ងន់ ដែលធ្លាប់ធ្វើការណែនាំជាច្រើននិងធ្វើកិច្ចសន្យា រួចមកហើយមកហើយ។
លោក សរ គឹមណាតប្រធានសាធារណការនិងដឹកជញ្ចូនខេត្តបានមាននិយាយប្រាប់អ្នកសារព័ត៌មានយើងថា បញ្ហាឃាត់រថយន្តដឹកលើសទម្ងន់នេះមិនមែនទើបតែធ្វើទេគឺធ្លាប់ឲ្យជំនាញរើទម្លាក់ជាច្រើនដងនិងធ្វើកិច្ចសន្យាជាច្រើនសាររួចមកហើយនៅមិនរៀងចោល និងល្មើសនឹងច្បាប់ក្រសួងសារធារណការនិងដឹកជញ្ចូនដែលបានកំណត់ដូច្នេះហើយចាំបាច់ត្រូវតែរើជៀសវាង ដើម្បីមិនឲ្យខូចផ្លូវព្រោះផ្លូវកំពុងតែទ្រុឌទ្រូម៕
...
ដោយ៖ មាស សុផាត