ភ្នំពេញៈ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអព្ជេីាញជាអធិបតីក្នុងពិធីបេីកការដ្ឋានស្ថានីយ៍បូមទឹកទួលគោកទី១ ត្រឡោកបែក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ស្ថានីយ៍បូមទឹកថ្មីនេះ នឹងសាងសង់អគារទំហំ ១៧.៥ម គុណ ១៣ម បំពាក់មូទ័រចំនួន ៥គ្រឿង ក្នុងនោះទំហំ ០.៦ម ចំនួន ៣គ្រឿង និងទំហំ ០.៥ម ចំនួន ២គ្រឿង មានសមត្ថភាពបូមទឹក ៥ម៉ែត្រគូបក្នុង១វិនាទី ឬ ត្រូវជា ១៨,០០០ម៉ែត្រគូបក្នុង១ម៉ោង គឺកេីនជិត ៤ដងធៀបសមត្ថភាពបូមទឹកបច្ចុប្បន្ន។
គម្រោងនេះនឹងដោះស្រាយបព្ហាាទឹកលិចលេីតំបន់ផ្ទៃរងទឹកភ្លៀង ១៨៤ហិកតា ជាពិសេសដោះស្រាយបព្ហាាទីតាំងដែលតែងតែលិចលង់ដូចជា ផ្លូវលេខ៥៩២ សាលាឥន្ទ្រទេវី ផ្លូវលេខ៣១៥ ផ្សារមាន់អាំង ផ្លូវលេខ ៦០៦ ផ្លូវលេខ៦០៨ វិថីសម្តេច ប៉ែន នុត …៕
...
ដោយ៖ សុខ ខេមរា