Messi អាចត្រូវបង់ឱ្យអាជ្ញាធរពន្ធរបស់អេស្ប៉ាញចំនួន៣៧០លានអឺរ៉ូ

ចែករំលែក៖

ការចុះផ្សាយព័ត៌មានលម្អិតនៃកិច្ចសន្យារបស់កីឡាករ Lionel Messiគឺជាចំណុច ដ៏សំខាន់មួយនៅក្នុងប្រទេសអេស្ប៉ាញចាប់តាំងពីលោក El Mundo បានទម្លាយរាយការណ៍ព័ត៌មាននេះ

យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងកាលពីម្សិលមិញថា មានការពន្យល់ថាកិច្ចសន្យារយៈពេល៤ឆ្នាំរបស់ Messi ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៧ មានតម្លៃ៥៥៥លានអឺរ៉ូទៅឱ្យកីឡាកររូបនេះក្នុងរយៈពេលនៃកិច្ចព្រមព្រៀងដែលនឹងផុតកំណត់នៅរដូវក្តៅនេះ។

យោងតាម ​​El Periodico de Catalunya បានអះអាង កិច្ចព្រមព្រៀងនេះមានន័យថា Messi នឹងចំណាយសរុបចំនួន៣៧០លានអឺរ៉ូដល់អាជ្ញាធរពន្ធអេស្ប៉ាញក្នុងរយៈពេល៤ឆ្នាំនេះ។ នេះរាប់បញ្ចូលពន្ធលើប្រាក់ចំណូលធម្មតារបស់គាត់ចំនួន២៧៥លានអឺរ៉ូបូករួមទាំងពន្ធផ្សេងៗទៀតប្រាក់ចំណូលថេររបស់គាត់ប្រហែល១៣៨លានអឺរ៉ូក្នុងមួយឆ្នាំ Messiត្រូវចំណាយប្រាក់ប្រមាណ៧០ លានអឺរ៉ូរៀងរាល់ឆ្នាំ

...

ប្រការនេះធ្វើឱ្យ Messi ក្លាយជាអ្នកចូលរួមនាំមុខគេក្នុងការផ្ដល់ថវិកាដល់រដ្ឋអេស្ប៉ាញច្រើនជាងគេ ៕ដោយ៖ភារៈ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print