ខេត្តកណ្ដាល, នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញពិនិត្យផ្ទះគំរូសំរាប់សាងសង់ជូនដល់អតីតយុទ្ធជនកម្ពុជា នៅក្រុងតាខ្មៅខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញនេះ។
ក្នុងឱកាសអញ្ជើញពិនិត្យមើលផ្ទះគំរូថ្មីនេះដែរក៏មានការចូលរួមអមដំណើរពី លោក ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល ប្រធាន អនុប្រធាន ក្រុមការងារ ថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ និងកងកំលាំងទាំង៣ប្រភេទផងដែរ។
ផ្ទះគំរូដែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានសមាគម សមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិយព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនតាមរយៈ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា មានទំហំបណ្តោយ ៧x៥ ម៉ែត្រ សាងសង់ឡើងដើម្បីឧបត្ថម្ភជូនគ្រួសារមរណៈ របស់លោក សុង សុភាព និងភរិយា សេង ស្រីនាង ដែលមានទីតាំងស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕
ដោយ, សិលា