អគ្គនាយក អង្គការសុខភាពពិភពលោក ប្រកាសជាថ្មីឡើងវិញពី ប្រភពកូវីដ​១៩

ចែករំលែក៖

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រកាសថា ទ្រឹស្តីទាំងអស់អំពីប្រភពកូវីដ ១៩ និងត្រូវបានស្រាវជ្រាវ។ ​
បណ្តាញទូរទស្សន៍ជាតិ ​ABC របស់អូស្ត្រាលី បានផ្សាយនៅថ្ងៃទី​១២ខែកុម្ភៈ ដោយបានដកស្រង់សេចក្តីប្រកាសរបស់ លោក​Tedros Adhanom នៅក្នុងសន្និសីទ សារព័ត៌មាននៅទីក្រុង ហ្សឺណែវប្រទេសស្វីស​ ជាមួយក្រុម ស្រាវជ្រាវនៅទីក្រុងវូហានប្រទេសចិន​ ។ លោក​Tedros Adhanom បានបញ្ជាក់ថា «មានសំណួរជាច្រើន​ចោទសួរថា តើ​មាន ទ្រឹស្តីស្តីពីប្រភពកូវីដ​១៩ ត្រូវបោះបង់ចោលដែរឬទេ​។ ក្រោយកិច្ចពិភាក្សា ខ្ញុំចង់បញ្ជាក់ប្រាប់ថា រាល់ទ្រឹស្តី គឺចាំបាច់ត្រូវតែវិភាគបន្ថែមនឹងស្រាវជ្រាវ ។ ប៉ុន្តែចំណុចមួយចំនួន ស្ថិតនៅក្រៅ គម្រោង​ស្រាវជ្រាវ»។
លោក​Tedros Adhanom បញ្ជាក់ទៀតថា ភារកិច្ចរបស់ ​​WHOមិនអាចរកឃើញចម្លើយទាំងអស់នោះឡើយ ប៉ុន្តែអាចជួយបន្ថែមឲ្យកាន់តែច្បាស់ពីប្រភពកូវីដ​១៩ ។ ក្រុមស្រាវជ្រាវ របស់​WHO កន្លងមកបានប្រកាសថា វីរុសកូវីដ​១៩ មានប្រភពពីសត្វប្រចៀវ ហើយអាចឆ្លងរាលដាល ទៅកាន់សត្វផ្សេងទៀត ។
ការប្រកាសរបស់ លោក​Tedros Adhanom ដូចជាមានការមិនស៊ីសង្វាក់គ្នា ជាមួយ ក្រុមស្រាវជ្រាវ នៅក្នុង ទីក្រុងវូហានប្រទេសចិន ដែលសង្ស័យថា លេចចេញពី​បន្ទប់ពិសោធន៍ក្នុងទីក្រុងវូហាន ។
នៅក្នុងសន្និសីទកាសែត ក្រោយដំណើរស្រាវជ្រាវ ២៨ថ្ងៃ ​របស់ក្រុមស្រាវជ្រាវ បាន បញ្ជាក់ថា​ ទ្រឹស្តី ខាងលើ ឆ្លងពីសត្វប្រចៀវ ឬ​ចេញពី បន្ទប់ពិសោធន៍ គឺពិបាកកើតឡើង ដូច្នេះយើងត្រូវការស្រាវជ្រាវ បន្ថែមទៀត ពីផលិតផលអាហារ​ក្លាសេ​។
អគ្គនាយក​WHO ​បានបញ្ជាក់ថា ក្នុងពេលមួយសប្តាហ៍ខាងមុខនឹងប្រកាសលទ្ធផលសង្ខែបពីក្រុមស្រាវជ្រាវ នៅក្នុងប្រទេសចិន ៕

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print