អនុប្រធានាធិបតីអាមេរិក លោកស្រី ហារីស ប្រតិកម្មក្រោយមានអំពើហិង្សាទៅលើមនុស្សដើមកំណើតអាស៊ី

ចែករំលែក៖

អនុប្រធានាធិបតីអាមេរិកដែលមានដើមកំណើតអាស៊ី លោកស្រី កាម៉ាឡា ហារីស បានប្រតិកម្ម​យ៉ងខ្លាំងក្រោយពីមានការកើតឡើងនូវពលរដ្ឋអាមេរិកមានដើមកំណើតអាស៊ី​នាពេលកន្លងមក។
សារព័ត៌មានCNBC បានផ្សាយថា អនុប្រធានាធិបតី លោកស្រីហារីស នៅថ្ងៃទី​១២ខែកុម្ភៈ(ពេលវេលាអាមេរិក)បានប្រតិកម្មទៅលើ សកម្មភាពវាយប្រហារទៅលើពលរដ្ឋអាមេរិកដែលមានដើមកំណើតអាស៊ី។ លោកស្រី បានបញ្ជាក់ថា​ ការចងគំនុំ និងអំពើហិង្សាទៅលើជនជាតិអាមេរិកដើមកំណើតអាស៊ី​ និងជនអន្តោប្រវេសន៍អាស៊ីបានកើនឡើងខ្ពស់រយៈពេលកន្លងមក ។ លោកស្រីបានសន្យាប្រយុទ្ធប្រឆាំង ការរើសអើងជាតិសាសន៍ ។
ប្រតិកម្មរបស់លោកស្រីអនុប្រធានាធិបតីអាមេរិក កើតឡើង ក្នុងពេលដែលពលរដ្ឋអាស៊ី​រស់នៅអាមេរិកកំពុងប្រារព្ធពិធីបុណ្យ​ចូលឆ្នាំប្រពៃណី​នៅលើទឹកដីអាមេរិក។ ឃ្លីបវីដេអូស្តីពីអំពើហិង្សា​ទៅលើស្ត្រីវ័យចំណាស់ដើមកំណើតអាស៊ី នៅតំបន់ San Francisco រដ្ឋកាលីហ្វ័រនីញ៉ា បានផ្សព្វផ្សាយពេញបណ្តាញសង្គម​ទទួលរងនូវការថ្កោលទោសយ៉ាងខ្លាំង​។
កាមេរ៉ាសុវត្ថិភាព​ថតបានសកម្មភាព វាយប្រហារទៅលើបុរសវ័យ៩១ឆ្នាំ កាលពីថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ នៅតំបន់ ឆាយណា ថោន(Chinatown)​ក្នុងទីក្រុង Oakland រដ្ឋកាលីហ្វ័រនីញ៉ា​។ លោកតា បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយរងរបួសធ្ងន់ ​។
ក្រៅពីនេះក៏មានឃ្លីបវីដេអូមួយទៀត គឺលោកតាអាយុ៨៤ឆ្នាំជនជាតិថៃឈ្មោះVicha Ratanapakdee ​បានស្លាប់ ក្រោយរងការវាយប្រហារនៅថ្ងៃទី ២៨ខែមករា ​ ពេលលោកតាដើរហាត់ប្រាណ​ពេលព្រឹក។
ការរើសអើងជនជាតិអាស៊ីបានកើតឡើងតាំងពី​អតីតប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានហៅវីរុសកូវីដ​-១៩ ​គឺជាវីរុស ចិន បើទោះបីអង្គការសុខភាពពិភពលោក ប្រកាសដាក់ឈ្មោះថា កូវីដ​-១៩ក្តី៕ធី រីណា

រូបភាព៖REUTERS

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print