រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីុលីពីន លោកDelfin Lorenzana បានបកស្រាយពីមួលហេតុដែលមិនចូលរួមធ្វើសមយុទ្ធកម្លាំងទាហានជើងទឹកជាមួយអាមេរិកនៅសមុទ្រចិនខាងត្បូង ។
តាមការលើកឡើងរបស់លោកDelfin Lorenzana ហ្វីុលីពីន មិនចង់ធ្វើសមយុទ្ធនៅតំបន់សមុទ្រដែលមានវិវាទនោះឡើយ ដោយមូលហេតុអាចបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយចិន ដែលមិនអាចដោះស្រាយអ្វីបាននោះ។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ប្រធានាធិបតី Rodrigo Duterte បានឲ្យដឹងថា អាមេរិកនឹងត្រូវចំណាយប្រាក់ ប្រសិនបើចង់រក្សាកិច្ចព្រមព្រៀងដាក់កម្លាំងទាហាននៅក្នុងទឹកដីហ្វីុលីពីនបន្តទៀត។ កិច្ចព្រមព្រៀងដាក់ទីតាំងទាហានអាមេរិកនៅហ្វីុលីពីនមានរយៈពេលជាង២ទសវត្សរ៍កន្លងមកហើយ ហើយកិច្ចព្រមព្រៀងនោះដើរតួនាទីយ៉ាងសំខាន់ ក្នុងយុទ្ធសាស្ត្រ មកកាន់អាស៊ីរបស់អាមេរិក។
លោក Rodrigo Duterte បានលុបកិច្ចព្រមព្រៀងជាមួយកម្លាំងអាមេរិក ក្រោយពេលទីក្រុងវ៉ាស៊ីនតោនមិនផ្តល់ទិដ្ឋាការដល់មន្ត្រីហ្វីុលីពីន ដើម្បីប្រឆាំងសង្គ្រាមកម្ចាត់គ្រឿងញៀនដែលបានសម្លាប់មនុស្សអស់ជាច្រើន។
នៅក្នុងជំនួបជាមួយកម្លាំងទាហានហ្វីុលីពីន កាលពីថ្ងៃទី១២ ខែកុម្ភៈ ប្រធានាធិបតីហ្វីុលីពីនបានបញ្ជាក់ ថា ចាប់តាំងពីពេលនេះទៅ បើអាមេរិកចង់បន្តដាក់ទាហាននៅហ្វីុលីពីន គឺត្រូវតែសងលុយ ៕ ធី រីណា
រូបភាព៖AP