TikTok នឹង​ក្លាយជា​អ្នក​ឧបត្ថម្ភ​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​កីឡាបាល់ទាត់​អឺរ៉ុប​ Euro ដែល​គ្រោង​នឹង​នៅឆ្នាំ២០២១​នេះ

ចែករំលែក៖

អន្តរជាតិ​៖​ បេីយោងតាមការប្រកាសរបស់សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) បានបញ្ជាក់យ៉ាង​ដូច្នេះ​លើ​វេ​ប​សាយ​ផ្លូវការ​របស់ខ្លួន​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​ ឆ្នាំ២០២១ថា៖​ ក្រុមហ៊ុនបណ្តាញ​សង្គម TikTok នឹង​ក្លាយជា​អ្នក​ឧបត្ថម្ភ​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​កីឡាបាល់ទាត់​អឺរ៉ុប Euro ឆ្នាំ ២០២០ ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែមិថុនា ឆ្នាំ២០២១​ខាងមុខ​នេះ​។

​ជាក់ស្ដែង​តាមរយៈ​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​នេះ TikTok ក៏​ទទួលបាន​សិទ្ធិ​ចាក់ផ្សាយ​ការប្រកួត​ផងដែរ​។​ ខណៈដែល​កម្មវិធី​វីដេអូ​ខ្លីៗ​ដ៏​ពេញនិយម​របស់​ចិន​មួយ​នេះ នឹង​ក្លាយជា​បណ្តាញ​កម្សាន្ត​ឌីជីថល​ដំបូង​គេ​ដែល​ចូលខ្លួន​ឧបត្ថម្ភ​ការប្រកួត​កីឡា​លក្ខណៈ​អន្តរជាតិ​ដ៏​ធំ​របស់​អឺរ៉ុប​។

​បេីតាមប្រធាន​ផ្នែក​ទីផ្សារ​របស់ UEFA លោក Guy-Laurent Epstein ដែលជា​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា​៖ «​យើង​ទន្ទឹងរង់ចាំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ TikTok ដើម្បី​ផ្តល់ជូន​អ្នកគាំទ្រ​អំពី​បទពិសោធ​ប្លែកៗ និង​ច្នៃប្រឌិត​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ​»​។​

​សូមជម្រាបថា​ ចំពោះការប្រកួត Euro ២០២០ ដែលមាន​ក្រុម​ពី​២៤​ប្រទេស​ចូលរួមបាន​ពន្យារពេល​១​ឆ្នាំ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ COVID-19​។ ដើមឡើយ​ការប្រកួត​ដែល​តម្រូវឱ្យ​រៀបចំ​៤​ឆ្នាំ​ម្តង ត្រូវ​ដំណើរការ​ក្នុង​ខែមីនា ឆ្នាំ​២០២០​។​

​គួរបញ្ជាក់ថា​ ប្រសិនបើ​មិនមាន​ការផ្លាស់ប្តូរ​អ្វី​ទៀត​ទេនោះ ព្រឹត្តិការណ៍​នេះ​នឹង​រៀបចំ​ឡើងវិញ​នៅ​ឆ្នាំ ២០២១ ដោយ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១១ ខែមិថុនា ដល់​ថ្ងៃទី​១១ ខែកក្កដា ដោយ​ប្រើប្រាស់​កីឡដ្ឋាន​ធំៗ​ចំនួន​១២ ដែល​ស្ថិតក្នុង​ទីក្រុង និង​ប្រទេស​ចំនួន​១២​ផ្សេងគ្នា​៕ដោយ៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print