ខេត្តរតនគិរី៖ សង្វៀនបញ្ជល់មាន់ដែលមានទីតាំងស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាប់ច្រកទ្វារអន្តរជាតិកម្ពុជា វៀតណាមនៅតែបន្តបើកលេងមួយនេះយ៉ាងអាណាធិបតេយ្យ ទោះបីមានការចុះបង្ក្រាបកាលពេលថ្មីៗកន្លងមករបស់អាជ្ញាធរស្រុកអូរយ៉ាដាវក៍ដោយ។ ដោយគ្រាន់តែដូរទីតាំងពីកន្លែងចាស់ទៅជួលបើកថ្មីនៅខាងក្រោយកាស៊ីណូរដើម្បីបិទបាំងថាបនល្បែងជល់មាន់នោះមានច្បាប់តែប៉ុណ្ណោះ។
ការជួលបើកបនល្បែងពីខាងក្រោយកាស៊ីណូរនេះគេសង្កេតឃើញថា មិនមានតែជល់មាន់មួយមុខនោះទេ គឺមានល្បែងគ្រប់ប្រភេទដូចជា យោគី អាប៉ោងបៀរ និងហ្គេមបាញ់ត្រីទៀតផង។ ហើយការចូលលេងក្នុងបនល្បែងនោះមានជនជាតិបរទេស គឺសុទ្ធសឹងជាជនជាតិខ្មែរនឹងវៀតណាមដែលចូលមកលេងហើយអ្នកដែលលេងគេសង្កេតឃើញថាក៏មានមន្ត្រីរាជការមួយចំនួនចូលលេងដែរហើយចាក់លុយធំៗទៀតផង។
សូមបញ្ជាក់ថា ម្ចាស់បនល្បែងខាងលើនោះមានឈ្មោះ លោកសុខ គឹមសាន ដែលអង្គុយចាំមើលក្នុងបនល្បែង និងមានកងសន្តិសុខមើលកាខុសត្រូវខ្លាចអ្នកសាព័ត៌មានចូលផ្ដិតរូបភាពផ្សាយ។
ជុំវិញករណីបនល្បែងខាងលើ លោកម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវបានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា លោកកំពុងតែរៀបចំប្រជុំគណកម្មាការដើម្បីត្រួតពិនិត្យនិងបង្ក្រាប។
លោកបន្តថា បនល្បែងនេះមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលលេងនោះទេ ហើយក៍ធ្លាប់មានគេប្រាប់ថា ថ្មីៗនេះមានអំពើហិង្សាក្នុងគ្រួសារច្រើនគ្រួសារមកហើយដោយសារតែល្បែងជល់មាន់នេះ។
លោកបានទូរស័ព្ទទៅលោក សុខ គឹមសាន ដែលជាម្ចាស់សង្វៀនមាន់ជាច្រើនលើកមិនទទួលទូរស័ព្ទនោះទេ៕
...
ដោយ៖ វុទ្ធ ឦសាន្ត