ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីជនសង្ស័យ២នាក់ បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីនារីម្នាក់បានសម្រេច ខណៈដែលរូបនាងបានជិះម៉ូតូចេញពីកន្លែងធ្វើការ ហើយជិះមកដល់មុខផ្ទះ ត្រូវក្រុមចោរប្រើដំបងគម្រាមវាយប្លន់តែម្តង ។
ករណីប្លន់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង២០ទៀបភ្លឺថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅចំណុចមុខផ្ទះលេខ០៧ តាមផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
នារីរងគ្រោះឈ្មោះចាន់ស្រីពៅ អាយុ៣១ឆ្នាំ មុខរបរជាបុគ្គលិកការ៉ាអូខេ នគរសំរិទ្ធិ ស្នាក់នៅផ្ទះកើតហេតុខាងលើ ជិះម៉ូតូ១គ្រឿងម៉ាក់ហុងដា Scoopy50 ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 1CA-4994 ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺនារីរងគ្រោះបានជិះម៉ូតូ១គ្រឿងតែម្នាក់ឯង ចេញពីកន្លែងធ្វើការគោលបំណងត្រឡប់ទៅផ្ទះ លុះជិតមកមុខផ្ទះហើយដោយរងចាំបងប្អូនបើកទ្វារក៏ស្រាប់តែភ្លាមនោះ ក៏លិចមុខជនសង្ស័យ២នាក់បានដើរមកក្បែរ ដោយប្រើដំបងគម្រាមវាយប្លន់ ធ្វើឲ្យរូបនាងភ័យក៏ព្រមឲ្យម៉ូតូទៅក្រុមចោរជិះគេចខ្លួនបាត់ស្រមោលផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការសាកសួរជនរងគ្រោះដើម្បីដឹងពីភិនភាគជនសង្ស័យ២នាក់នោះ និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ក្រុមចោរទាំងនោះមកចាត់ការតាមច្បាប់ ៕
...
ដោយ៖ ស ដារ៉ា