អាមេរិកសាកល្បងមីស៊ីុល «ជាសារ» គម្រាមសត្រូវ

ចែករំលែក៖

កាលពីថ្ងៃទី​២៦ខែកុម្ភៈ អាមេរិកបានសាកល្បងកាំជ្រួចមីស៊ីុលឆ្លងយេទ្វីបICBM ដើម្បី បង្ហាញពីសមត្ថភាព នឹងទំនុកចិត្តនៃសព្វាវុធដែលមាននៅក្នុងឃ្លាំងអាមេរិក ក្នុងពេលដែលអាមេរិកកំពុង​ប្រឈមមុខតានតឹងជាមួយប្រទេសជាច្រើនពិសេសគឺរុស្ស៊ី។
សារព័ត៌មានរ៉យទ័របានផ្សាយថា កាំជ្រួចមីស៊ីុល Minuteman III បាញ់ចេញពីទីតាំងទ័ពអាកាសVandenberg រដ្ឋកាលីហ្វ័រនីញ៉ា ហើយមីស៊ីិុលនោះបានទៅចំគោលដៅដែលបានកំណត់ទុកនៅលើកោះ​Kwajalein ស្ថិតនៅប្រជុំកោះ​Marshall នៃមហាសមុទ្ធប៉ាស៊ីុហ្វិក។ នេះ​ជាការសាកល្បងលើកទីពីរសម្រាប់ប្រភេទមីស៊ីុលICBM ក្នុងរយៈពេលមួយសប្តាហ៍ និងលើកទី​១៥គិតចាប់តាំងពីខែមករាឆ្នាំ​២០១១មក។
រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិកលោក​Robert Work បានប្រកាសថា សកម្មភាពខាងលើរបស់អាមេរិកគឺជាការផ្ញើរសារដល់សត្រូវយុទ្ធសាស្ត្ររបស់ខ្លួនដូចជារុស្ស៊ីនិងចិន ព្រមទាំងកូរ៉េខាងជើងផងដែរ។ ទីក្រុងវ៉ាស៊ីុនតោនចង់បង្ហាញឲ្យពិភពលោកដឹងថា អាមេរិកមានឃ្លាំងអាវុធបរមាណូដែលមានប្រសិទ្ធិភាពបំផុត អាចកម្ទេចទីតាំងរបស់សត្រូវពីចម្ងាយ។
ក្រសួងការពារជាតិអាមេរិកបានចំណាយប្រាក់រាប់រយលានដុល្លារ ក្នុងការរក្សាការពារឃ្លាំង​អាវុធបរមាណូ។ ប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ាក៏បានប្រកាសចំណាយប្រាក់​១,៨ពាន់លានដុល្លារផងដែរសម្រាប់ក្រុមអាកាសយានិកយន្តហោះទម្លាក់គ្រប់បរមាណូ កាំជ្រួចមីស៊ីុលនិងនាវាមុជទឹក។
ការសាកល្បងខាងលើកើតឡើង ក្នុងពេលដែលមេទ័ពអាមេរិកប្រចាំនៅតំបន់អឺរ៉ុប​ប្រកាស​ថា​អាមេរិកនិងយកឈ្នះរុស្ស៊ីក្នុងសង្គ្រាមរយៈពេលខ្លី ប្រសិនបើវាអាចកើតឡើងនោះ ។ អាមេរិកក៏ដូចសម្ព័ន្ធមិត្តយោធាណាតូក៏បានត្រៀមលក្ខណរួចជាស្រេចសម្រាប់សង្គ្រាម អាវុធទំនើបៗ ជាមួយប្រទេសមហាអំណាច យោធាដូចជារុស្ស៊ី៕

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print