បុរសសរសៃប្រសាទម្នាក់បាត់ខ្លួនពីយប់ ស្អែកឡើងប្រទះឃើញចង.កសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសសរសៃប្រសាទម្នាក់បានបានចង.កសម្លាប់ខ្លួន នៅលើមែកអំពិល កាលពីវេលាម៉ោង៦ និង៣០នាទីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចទំនប់បឹងស្រះកែ វភូមិទេពប្រណម្យ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះពៅ ធី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ កំពង់ចុះវារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

បើតាមសម្តីម្តាយជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅថ្ងៃយប់ថ្ងៃទី ២៦ខែកុម្ភៈ វេលាម៉ោង៩យប់ គាត់បានបាត់កូនដែលជាជនរងគ្រោះ ពុំឃើញមកផ្ទះក៏ដើររកដើម្បីឲ្យមកលេបថ្នាំតែរកពុំឃើញដោយកូនគាត់មានជំងឺសរសៃប្រសាទទៀត ។ លុះដល់ព្រឹកថ្ងៃទី២៧ខែកុម្ភៈនេះវេលាម៉ោង៦ និង៣០នាទីទើប រកឃើញជនរងគ្រោះចង.កសម្លាប់ខ្លួននៅលើមែកអំពិល នៅចំណុចកើតហេតុខាងលើ។

ក្រោយពីមានហេតុការណ៍កើតឡើងកម្លាំងជំនាញបច្ចេកទេស និងប៉ុស្តិ៍បានចុះទៅដល់ចំណុចកើតហេតុដោយមានការចូលរួមពិនិត្យមានមេប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំគ្រូពេទ្យ និងមេភូមិចូលរួមពិនិត្យលើខ្លួនសពឃើញថា ពុំមានស្លាកស្នាមអ្វីទេ ជនរងគ្រោះពិតជាស្លាប់ដោយសារចង.កពិតប្រាកដមែន ។

បច្ចុប្បន្ន សពបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

20160226213650 (2)

20160226213650

20160226213650 (1)

20160226213656

...

ដោយ៖ សុវណ្ណារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print