ខេត្តបន្ទាយមានជ័យ, រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៨:០០ នាទី មានករណីស្លាប់ ជាអ្នកជំងឺដែលបានវិលត្រឡប់ពីប្រទេស ថៃ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិតាមាឃ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង មូលហេតុនៃការនៃ ការស្លាប់ គឺជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ និង រាលដាលទៅឆ្អឹង និងសួត (Hepatocelular Carcinoma with Bone Lung Peritoneal Metastasis)1
រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា អ្នកជំងឺខាងលើនេះ បានមកដល់ប្រទេសកម្ពុជា តាមច្រកអូរបីជាន់ នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ប្រមាណ១៤:០០ នាទី ដោយមានអាការៈ ហត់ និងពិបាកដកដង្ហើម មានស្បែកឡើងលឿងខ្លាំង ហើយបន្ទាប់មក ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ដោយរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ បង្អែកអូរជ្រៅ ។
នៅពេលដែលអ្នកជំងឺមកដល់មន្ទីរពេទ្យខេត្ត គឺមានសភាពធ្ងន់ធ្ងរ (Critical adition), សន្លប់បាត់បង់ ស្មារតី(Ama), ស្បែកឡើងលឿងខ្លាំង(Jaurda)_ ភ្លាមៗនោះក្រុមគ្រូពេទ្យបានធ្វើការជួយសង្គ្រោះជាបន្ទាន់ ដោយផ្តល់អុកស៊ីសែនជំនួយផ្លូវដង្ហើម ម៉ាស្សាបេះដូង ទៅតាមលក្ខណៈបច្ចេកទេស ដោយយកចិត្តទុកដាក់ បំផុត ។ ដោយសភាពរបស់អ្នកជំងឺវិវត្តន៍កាន់តែធ្ងន់ធ្ងរទៅជាលំដាប់ ទោះជាក្រុមគ្រូពេទ្យរបស់យើង ខិតខំសង្គ្រោះ យ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះ គាត់បានឡើយ ហើយក៏បានទទួលមរណភាព នៅថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៨ : ០០ នាទី ដោយមូលហេតុ ជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ និងរាល ដាលទៅឆ្អឹង និងសួត (Hepatocellular Cardinoma with Bone Lung Peritoneal Metastasis)។ អ្នកជំងឺ(សព), ប្រពន្ធ និងកូនស្រី រួមទាំងម្តាយអ្នកជំងឺ ត្រូវបានយកសំណាកដើម្បីវិភាគរកវីរុសកូវីដ១៩ នៅថ្ងៃខែឆ្នាំដដែល តែ លទ្ធផលមិនទាន់ទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅឡើយទេ។
តាមការសាកសួរប្រវត្តិអ្នកជំងឺ ពីក្រុមគ្រួសារបានបញ្ជាក់ថា៖ អ្នកជំងឺ និងក្រុមគ្រួសារបានទៅរស់នៅ និងធ្វើការនៅប្រទេសថៃ (ទីក្រុងបាងកក) រយៈពេល២ឆ្នាំ ។ បន្ទាប់មកបានធ្លាក់ខ្លួនឈឺ ហើយបានទទួលការពិនិត្យ ព្យាបាលជំងឺនៅប្រទេសថៃរយៈពេលប្រហែល២ខែមកហើយ មុនធ្វើដំណើរត្រឡឺប់មកស្រុកកំណើត វិញ(គ្រូពេទ្យ នៅប្រទេសថៃអស់លទ្ធភាពក្នុងការព្យាបាល ហើយបានប្រាប់អ្នកជំងឺអោយត្រឡប់មកផ្ទះវិញ)។ យោងតាម ការពិនិត្យលើសំណុំឯកសារនៃការព្យាបាលនៅប្រទេសថៃដែលជាប់មកជាមួយអ្នកជំងឺបានឃើញថា គាត់មាន បញ្ហាសុខភាពដូចជារជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ និងរាលដាលទៅឆ្អឹងនិងសួត (Hepatocellular Carcinoma with Bone Lung Peritoneal Metastasis), nSInnnig tU (Hepattis B) Sh unsd (Pumorary Emois) ។ អ្នកជំងឺស្លាប់បណ្តាលមកពីជំងឺផ្ទាល់ខ្លួនរ៉ាំរៃ និងធ្ងន់ធ្ងរ ដែលក្រុមគ្រូពេទ្យប្រឹងប្រែង ព្យាបាល និងសង្គ្រោះតាមលក្ខណៈបច្ចេកទេស តែនៅមិនអាចជួយស្រោចស្រង់អាយុជីវិត ។
រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនផងដែរថា ករណីបុរសដែលទទួលមរណភាពខាងលើ មិនមែនស្លាប់ ដោយសារជំងឺកូវីដ១៩ទេ ។ ដូបាលខត្ត សូមសម្តែងនូវការសាកស្តាយនិងចូលរួមលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួស៧នសព ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ, សុខ ខេមរា