ប៉េរូលួចចាក់វ៉ាក់សាំងជូនប្រធានាធិបតី រដ្ឋមន្ត្រីសុខាភិបាលបាត់តំណែង

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងសុខាភិបាលប៉េរូបានលាលែងចេញពីតំណែងក្រោយពីមានការរិះគន់យ៉ាងខ្លាំង​ពីមតិសាធារណៈ និងបន្ទាប់ពីអតីតប្រធានាធិបតី Martin Vizcarra រងការចោទប្រកាន់ពីបទលួចចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩​ នៅពេលកាន់អំណាច។
តាមសារព័ត៌មានRT រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកPilar Mazzetti ​បានដាក់លិខិតលាលែងចេញពីតំណែង​នៅថ្ងៃទី ១២ខែកុម្ភៈមុនពេលមួយថ្ងៃដែលលោកស្រីរដ្ឋមន្ត្រីត្រូវចូលបំភ្លឺក្នុងសភា ពាក់ព័ន្ធការចាក់វ៉ាក់សាំងជូនអតីតប្រធានាធិបតី មុនពេល ដំណើរការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសមិនទាន់ចាប់ផ្តើមផង។
ប្រទេសប៉េរូ បានចាប់ផ្តើមចាក់វ៉ាក់សំាងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោយទទួលបានវ៉ាក់សាំងចំនួន ៣សែនដូសពីក្រុមហ៊ុន​Sinopharm របស់ចិន​។ ការចាក់វ៉ាក់សាំងចាប់ផ្តើមធ្វើឡើងក្រោយការធ្វើតេស្តទៅលើក្រុមអ្នកស្ម័គ្រចិត្ត ១២ពាន់នាក់ នៅក្នុងឆ្នាំ​២០២០។
អតីតប្រធានាធិបតីVizcarra បញ្ជាក់ថា​ លោកបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩​ចំនួនពីរម្ជុលរួចរាល់ ​ក្នុងពេលធ្វើតេស្តកាលពីខែតុលាឆ្នាំ​២០២០​ នៅពេលនោះលោកនៅកាន់តំណែងជាប្រធានាធិបតី ។ លោកVizcarraបានរៀបរាប់ថា លោកបានចូលរួម​នៅក្នុង​ការធ្វើតេស្ត​វ៉ាក់សាំងកូវីដ-១៩ បើទោះបី មន្ត្រីក្រោមឱវាទរារាំងខ្លាចគ្រោះថ្នាក់ក្តី។
ប៉េរូ ជាប្រទេសមានពលរដ្ឋ ៣៣លាននាក់ ហើយពេលនេះមានពលរដ្ឋជាង១,២លាននាក់ ឆ្លងកូវីដ​១៩ និងស្លាប់ជាង ៤៣ពាន់នាក់ ។ នៅក្នុងកម្មវិធីចាក់វ៉ាក់សាំង កាលពីថ្ងៃទី ៩ ខែកុម្ភៈ ក្រុមគ្រូពេទ្យជួរមុខទទួលបានការចាក់វ៉ាក់សាំងមុនគេ​៕ ដោយ សាធី

...

រូបភាព៖ RT

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print