រដ្ឋាភិបាលថ្មីអុីតាលី ត្រូវបានវាយតម្លៃថាជារដ្ឋាភិបាលសាមគ្គីជាតិសាសន៍ដោយសមាជិកក្នុងគណៈរដ្ឋមន្ត្រីថ្មីបានចែកចាយគ្រប់គណបក្សទាំងអស់ ។
តាមសារព័ត៌មាន TTXVN នៅថ្ងៃត្រង់ថ្ងៃទី១៣ ខែកុម្ភៈ (ពេលវេលាក្នុងតំបន់) នាយករដ្ឋមន្ត្រី Mario Draghi រួមជាមួយរដ្ឋមន្ត្រីទាំង២៣រូប បានស្បថចូលកាន់តំណែង ។ គណៈរដ្ឋមន្ត្រីថ្មី មកពីគណបក្សទាំងពីរ គឺគណបក្សប្រឆាំងនិងគណបក្សកាន់អំណាច ព្រមទាំងគណបក្សតូចៗជាច្រើនទៀត។ ទាំងនោះហើយបានជាគេឲ្យឈ្មោះថា រដ្ឋាភិបាលសាមគ្គីជាតិសាសន៍។
ជាក់ស្តែងគណបក្សប្រជានិយមនៃចលនាផ្កាយ ៥ (M5S) មានកៅអីរដ្ឋមន្រ្តីចំនួន៤ ។ គណបក្សស្តាំនិយមនៃសម្ពន្ធមិត្តគណបក្សសង្រ្គោះជាតិអុីតាលី (FI) និងគណបក្សប្រជាធិបតេយ្យ(PD) ទទួលបានតំណែងរដ្ឋមន្ត្រីចំនួន ៣កៅអីសម្រាប់គណបក្សនិីមួយៗ។ ចំណែកគណបក្សតូចផ្សេងទៀតគឺគណបក្សសេរីនិងតម្លាភាព (Leu) និងគណបក្សអីុតាលីViva (IV) ទទួលបានម្នាក់១កៅអីរដ្ឋមន្ត្រី។
ក្រោយពេលស្បថចូលកាន់តំណែង រដ្ឋាភិបាលថ្មីរបស់លោកDraghi នឹងត្រូវឆ្លងកាត់ការបោះឆ្នោតផ្តល់ទំនុកចិត្តចំនួនពីរលើក គឺនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា ។ ការចូលកាន់តំណែងរដ្ឋាភិបាលថ្មីនិឹងជួយដល់អុីតាលីឆ្លងផុតវិបត្តិនយោបាយដែលអូសបន្លាយជាច្រើនខែកន្លងមក។
គោលដៅរបស់រដ្ឋាភិបាលថ្មីអុីតាលី គឺនាំប្រទេសនេះឆ្លងផុតពីដំណាក់កាលនៃការឆ្លងកូវីដ-១៩ និងស្តារសេដ្ឋកិច្ចប្រទេសជាតិឡើងវិញក្រោយរងផលប៉ះពាល់ ដោយកូវីដ-១៩។ នាយករដ្ឋមន្ត្រីអុីតាលី បានឡើងគម្រោងចំណាយប្រាក់២០៩ពាន់លានអឺរ៉ូ ដើម្បីស្តារសេដ្ឋកិច្ច៕
ដោយ សាធី