នេះជាការធ្វេសប្រហែស​ សូមប្រុងប្រយ័ត្ន​!! រថយន្តទំនើបពន្លះរបាំងថ្មក្រឡាប់អូសជាច្រើនម៉ែត្រឆាបឆេះសន្ធោសន្ធៅសល់តែគ្រោងឆ្អឹង

ចែករំលែក៖

​ ភ្នំពេញ ៖​ បុរសម្នាក់រួមដំណើរប្រុសស្រី៦នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយយ៉ាងលឿនបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងអូសជាច្រើនម៉ែត្រឆាបឆេះយ៉ាងសន្ធោសន្ធៅសំណាងល្អមិនមានអ្នករងរបួស​ ដោយបង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង១និង២០នាទីយប់រំលងអាធ្រាត្រ​ឈានចូលថ្ងៃអាទិត្យទី១៤​ ខែកុម្ភៈ​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវR5​ កែងនិងផ្លូវR6​ ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

​ យោងតាមប្រភពពីសន្តិសុខម្នាក់បានបង្ហេីបថា​ មុនពេលកើតហេតុគាត់ឃើញរថយន្តស៊េរីទំនើបម៉ាកសឺដេស​ មិនចាំស្លាកលេខ​ បើកដោយបុរសម្នាក់រួមដំណើរដោយមនុស្សប្រុសស្រីប្រមាណ៥នាក់​ធ្វើដំណើរក្នុងល្បឿនលឿនដូចហោះ​ ខណៈមកដល់ចំណុចកើតហេតុខាងលើ​ ដោយស្ថានភាពផ្លូវកោង ក៏ធ្វេីឲ្យរថយន្តជ្រុលបុករបាំងថ្មពុះចែកសួនទ្រងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់អូសជាច្រើនម៉ែត្រឆាបឆេះតែម្ដង​ ភ្លាមៗនោះដែរម្ចាស់រថយន្តរួមនិងអ្នកដំណើរបាននាំគ្នាចេញពីរថយន្តនិងមិនមានអ្នករបួសនោះទេ​ ។

​ ក្រោយមក​ រថយន្តខាងលេីកាន់តែឆាបឆេះយ៉ាងសន្ធោសន្ធៅ​ ធ្វេីឲ្យសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុនិងបានទាក់ទងរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៏បាញ់រលត់ទៅវិញដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់មួយគ្រឿង​ តែរថយន្តខាងលេីត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុងដោយសល់តែគ្រោងឆ្អឹង។

​ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញចុះមកស្ទូចយករថយន្តខាងលេីទៅរក្សាទុក​ រង់ចាំដោះស្រាយតាមនីតិវិធី​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print