ភ្នំពេញ, នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី និងមានអ្នកជាសះស្បេីយចំនួន ០៣នាក់ នៅថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២១។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា, អ្នកជាសះស្បើយចំនួន៣ នាក់រួមមាន:
១. ករណ៏ជាសះស្បើយ ៖ ចំនួន ០២នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរ មកពីប្រទេសថៃ)
-ស្រ្តីជនជាតិខ្មែរ អាយុ ៧៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានី ភ្នំពេញ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។ ស្ត្រីរូបនេះត្រូវបានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន រាជធានីភ្នំពេញ។
-ស្ត្រីជនជាតិខ្មែរ អាយុ ៤៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។ ស្ត្រីរូបនេះត្រូវបានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូដ-១៩ ចំនួន ០២ លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
២. ករណ៏ជាសះស្បើយ ៖ ចំនួន ០១នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ
-ស្ត្រីជនជាតិខ្មែរ អាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ត្រូវបានព្យាបាលជាសៈ ស្បើយដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសក្ខវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន៕
ដោយ, សិលា