បុរសជាជនជាតិចិនម្នាក់លោតសម្លាប់ខ្លួនពីលើស្ពានអាកាសថ្មើរជើងជម្ពូវ័នទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ: បុរសជាជនជាតិចិនម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តទើបសម្រេចចិត្តលោតពីលើស្ពានអាកាសថ្មើរជើងបណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងរន្ធត់​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១ស្ថិតនៅមុខផ្សារជម្ពូវ័ន​ តាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនខាងលើអាយុប្រហែលជាង៣០ឆ្នាំមានស្លៀកខោជើងខ្លី ពាក់អាវយឺតដៃខ្លីពណ៍ទឹកសមុទ្រ បានរត់ឡើងលើស្ពានអាកាសថ្មើរជើងនិងឡើងលើបង្កាន់ដៃក្នុងបំណងលោតសម្លាប់ខ្លួន ពេលនោះមានអ្នកឃើញហេតុការណ៍បានព្យាយាមរត់ទៅជួយដែរតែមិនទាន់ស្រាប់តែលោតមកខាងក្រោមបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុរួចរាយការទៅជំនាញកោសល្យវិច័យចុះពិនិត្យជាក់ស្តែង រួចទើបដឹកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print