​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវរថយន្តបុកស្លាប់ចំណែករថយន្តបើកគេចបាត់

ចែករំលែក៖

​ភ្នំពេញ ៖ ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក បុកបណ្តាលឱ្យស្លាប់នៅនឹងកន្លែង ចំណែករថយន្តបង្កបើកគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពី​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​១៤ ​ខែកុម្ ភៈ​ឆ្នាំ​២០២១ នៅ​ភូមិ​អន្លុង​គង​ចាស់ ស្ថិតនៅតាមបណ្តោយ​ផ្លូវ​បេតុង​៥០​ម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​។​

​បន្ទាប់ពីកើតហេតុសមត្ថកិច្ច​​ជំនាញ ចរាចរ​ណ៌​នៃ​អធិការដ្ឋាន​ខណ្ឌ ចុះមក​ស្រាវជ្រាវ​ស្វែងរក​រថយន្ត​បង្ក យកមក​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ចំណែកឯ​សាកសព ត្រូវបាន​សមត្ថកិច្ច​ដឹក​យកមក​តម្កល់​នៅ​វត្ត​ឫស្សី​សាញ់ រង់ចាំ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

...

ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print