មេបញ្ជាការ ទិសទី២ យោធភូមិភាគទី៥​ ចុះត្រួតពិនិត្យ កម្លាំងអន្តរាគមន៍ និងរិតបន្តឹងការឆ្លងដែនខុសច្បាប់របស់ពលករ តាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា​-ថៃ ស្រុកសំពៅលូន ខេត្ត​បាត់ដំបង​

ចែករំលែក៖

ខេត្តបាត់ដំបង: ដោយអនុវត្តន៍តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥​ យប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ​២០២១ លោកឧត្តមសេនីយ៍ត្រី សុខ គឹម​សឿន នាយសេនាធិការរង មេបញ្ជាការ ទិស​ទី២ យោធភូមិភាគទី៥ និងនាយទាហានមួយចំនួនទៀត សហការ​ជាមួយកងកម្លាំងផ្នែកសឹករងស្រុកសំពៅលូន និងនគរបាលព្រំដែនគោក​លេខ​៨១៧ អញ្ជើញចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ និងរិតបន្តឹងការឆ្លងដែនខុសច្បាប់របស់ពលករ តាមបណ្តោយព្រំដែន កម្ពុជា-ថៃ ស្រុកសំពៅលូន ខេត្ត​បាត់ដំបង។​

លោកឧត្តមសេនីយ៍ត្រី សុខ គឹម​សឿន បានធ្វើការផ្ដាំផ្ញើដល់កម្លាំងដែលឈរជើងនៅតាមបណ្ដាគោលដៅ ត្រូវសហការគ្នាយ៉ាងស្អិតរមួតជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងពាក់ព័ន្ធពិសេសគឺក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ពលករឆ្លងដែន ពោលគឺត្រូវអនុវត្តន៍ឲ្យបានដាច់ខាតតាមបទបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមការទប់ស្កាត់ការរីកដាក់រីករាលដាលនៃជំងឺកូវីដ-១៩ បន្ថែមពីនេះត្រួតពិនិត្យពង្រឹងការងារសន្តិសុខ និងអប់រំណែនាំដល់ពលករដែលឆ្លងដែនមកកម្ពុជា ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវពាក់ម៉ាសជាប្រចាំ ឧស្សាហ៍លាងដៃសម្អាតជាមួយជែល សាប៊ូ អាល់កុល ឱ្យបានញឹកញាប់ និងត្រូវមានគម្លាតសុវត្ថិភាព១ម៉ែត្រកន្លះ ឡើងទៅ។

ការដាក់បទបញ្ជាយ៉ាងដាច់ណាត់ថ្មី របស់សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីរកឃើញមានករណីឆ្លងនាំចូលពីប្រទេសថៃមកកម្ពុជា ហើយសម្តេចចេញបទបញ្ជាថ្មីនេះគឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ចូលសហគមន៍ក្នុងប្រទេសកម្ពុជាសារជាថ្មីម្ដងទៀត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print