ខេត្តកំពង់ឆ្នាំង៖ ផ្ទៃផ្សែងអួរអ័ព្ទលាយឡំជាមួយនិងអណ្តាភ្លើង ដែលឆេះព្រៃមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៥ បានធ្វើអោយទុយោទឹកដែលផ្គត់ផ្គង់ទឹកស្អាតនៅផ្សារព្រៃខ្មែរ បានកាត់ផ្តាច់ដោយសារភ្លើងឆេះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥ និង១៥នាទីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា មុនដំបូងគឺមានភ្លើងឆេះជញ្ជ្រាំងស្រូវ ក៍បានរាលមកដល់ព្រៃរបោះដែលដុះអមតាមផ្លូវជាតិ ដំបូងឆេះតែបន្តិចនោះទេ ហើយបាននាំគ្នាជួយពន្លត់គ្នា ប្រជាពលរដ្ឋនិងប៉ូលីសនៅទីនោះ តែទប់មិនឈ្នះរាលដាលកាន់តែខ្លាំងឡើងៗ ហើយបានឆេះទុយោទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាត នៅផ្សារព្រៃខ្មែរ ដោយសារតែមិនអាចទប់សភាពការ ក៍ហៅរថយន្តពន្លត់អគ្គិភ័យនៃស្នងការខេត្តមកជួយអន្តរាគមន៍ពន្លត់ ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ភ្លើងឆេះព្រៃនេះគឺឆេះអស់ព្រៃប្រមាណហិកតា និងឆេះទុយោទឹកស្អាតបណ្តាលអោយខូចខាតអស់ប្រជាមាណជាងជិត១០០០ម៉ែត្រ ។
មន្ត្រីនគរបាលពន្លត់និងបង្កាអគ្គិភ័យបានអោយដឹងថា ករណីនេះអាចបណ្តាលមកពីភ្លើងបារីដែល ប្រជាពលរដ្ឋជក់ហើយចោលកន្ទុយបារីទៅលើជញ្ជ្រាំងចំបើង បណ្តាលអោយឆេះតែម្តង ។ ក្នុងការពន្លត់អគ្គិភ័យនេះប្រើរថយន្តចំនួន២គ្រឿង បាញ់ទឹកអស់៤រថយន្ត ទើបធ្វើអោយភ្លើងស្ងប់ស្ងាត់មិនអាចឆេះតទៅទៀតបាន ៕
ដោយ៖ ចន្ថា