ប្រទេសហ្គីណេ​ រកឃើញករណីស្លាប់ដោយសារជំងឺឆ្លងអេបូឡា ចំនួន ៤ករណីដំបូង

ចែករំលែក៖

អន្តរជាតិ​៖​ បេីតាមការអះអាងពីរដ្ឋមន្រ្តីសុខាភិបាលហ្គីណេ បានប្រកាសនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ​២០២១ថា​ មានករណីស្លាប់ដោយសារជំងឺឆ្លងអេបូឡា ចំនួន ៤ករណីដំបូង ចាប់ពីឆ្នាំ២០១៦ កន្លងមក។​ ខណៈជំងឺអេបូឡានេះ បានចាប់ផ្តើមផ្ទុះឡើងនៅចុងឆ្នាំ២០១៣ និងបានរីករាលដាលយ៉ាងខ្លាំងនៅតំបន់អាហ្រិកខាងលិច និងបន្តរីកសាយទៅតំបន់អាហ្វ្រិកផ្សេងទៀត។

មិនតែប៉ុណ្ណោះ​ហ្គីណេ គឺជាប្រទេសមួយស្ថិតនៅតំបន់អាហ្រ្វ៊ិកខាងលិច ដែលមានអ្នកស្លាប់ដោយសារជំងឺឆ្លងមួយនេះចំនួន ១១៣០០នាក់ នៅចន្លោះឆ្នាំ២០១៣ ដល់២០១៦។ យ៉ាងណាមិញ នៅចុងខែមករា គ្រូពេទ្យម្នាក់បានធ្លាក់ឈឺ និងបានស្លាប់ ដោយសារជំងឺអេបូឡា។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP​ បានដកស្រង់សម្តី​លោក Sakoba Keita ប្រធានទីភ្នាក់ងារសន្តិសុខសុខាភិបាលជាតិ​ បានប្រាប់សារព័ត៌មានក្នុងស្រុកថា៖ «ក្នុងចំណោមអ្នកចូលរួមបុណ្យសពនេះ មានមនុស្សចំនួន៨ នាក់ បានចេញរោគសញ្ញា ដូចជារាគ, ក្អួត និងធ្លាក់ឈាម»។ ក្រោយមក ក្នុងចំណោមអ្នកចេញរោគសញ្ញានោះ មាន ៣នាក់ បានបាត់បង់ជីវិត និង៥នាក់ព្យាបាលនៅមន្ទីរពេទ្យ។

ជាមួយគ្នានេះ​លោកប្រធានទីភ្នាក់ងារសន្តិសុខសុខាភិបាលជាតិរូបនេះ បន្តថា មានអ្នកជំងឺម្នាក់ បានលួចរត់ចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវរកឃើញវិញ។

សូមជម្រាបថា​ អង្គការសុខភាពពិភពលោក ចាប់តាំងពីឆ្នាំពីឆ្នាំ២០១៦មកម្ល៉េះ​ បានឃ្លាំមើលជំងឺឆ្លងអេបូឡានេះយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ អង្គការអន្តរជាតិមួយនេះ ក៏បានបង្ហាញការបារម្ភផងដែរ ជាពិសេសករណីផ្ទុះនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោសារជាថ្មី បន្ទាប់ពីប្រទេសមួយនេះ ទើបតែប្រកាសបញ្ចប់ករណីឆ្លង កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។

ដោយឡែក​ បេីតាមការបញ្ជាក់របស់សម្ព័ន្ធវ៉ាក់សាំង (GAVI) នៅក្នុងខែមករាកន្លងទៅ វ៉ាក់សាំងចំនួន៥០ម៉ឺនដូស គ្រោងនឹងដាក់ឱ្យឆ្លើយតបនឹងការផ្ទុះឡើងនៃជំងឺអេបូឡានាពេលខាងមុខ។ ចាប់តាំងពីឆ្នាំ២០១៣ វ៉ាក់សាំងត្រូវបានពន្លឿនការអភិវឌ្ឍយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងនេះ។

គួរបញ្ជាក់ថា​ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ វ៉ាក់សាំងប្រឆាំងជំងឺអេបូឡា Ervebo ត្រូវបានទទួលស្គាល់ដោយគណៈកម្មការអឺរ៉ុប និងអាមេរិក នៅខែធ្នូ ឆ្នាំ២០១៩៕ដោយ៖ស​ តារា​

...

រូបភាព៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print