នគរបាលទប់ស្កាត់ពលករខ្មែរចំនួន២១នាក់បម្រុងដើរឆ្លងកាត់អូរព្រំដែនទៅធ្វើការងារខុសច្បាប់នៅប្រទេសថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖
​ពលករខ្មែរប្រុសស្រីចំនួន២១នាក់និងមានកុមារតូចៗ៤នាក់ទៀតមកតាមឳពុកម្តាយ កំពុងតែដើរថ្មើជើងបម្រុងចេញឆ្លងកាត់អូរព្រំដែនដើម្បីទៅរកការងារធ្វើខុសច្បាប់នៅក្នុងប្រទេសថៃ ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសហការនិងនគរបាលប៉ុស្ថិ៍ព្រំដែនចំបក់ នៃវរៈនគរបាលលេខ៨១៥ ឈរជើងនៅស្រុកម៉ាឡៃ ធ្វើការទប់ស្កាត់មិនឱ្យពួកគាត់បន្តធ្វើដំណើរចូលទៅប្រទេសថៃខុសច្បាប់ទាំងប្រថុយប្រថាន នោះឡើយ។ការទប់ស្កាត់ពលករទាំងនោះធ្វើឡើងនៅចំណុចអូរព្រំដែនមួយកន្លែង ស្ថិតក្នុង ភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
​ពលករខ្មែរទាំង២១នាក់ត្រូវបានសមត្ថកិច្ចប្រាប់ឱ្យដឹងថាពួកគាត់រស់នៅក្នុងខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តសៀមរាប។
​សមត្ថកិច្ចទប់ស្កាត់ពលករខ្មែរទាំង២១នាក់ខាងលើគឺក្នុងគោលបំណងដើម្បីសុវត្ថិភាពរបស់ពួកគាត់គ្រាដែលមានការឆ្លងដែនខុសច្បាប់បែបនេះធ្វើឱ្យបងប្អូនពលករទាំងនោះអាច និងប្រឈមរង់ការគ្រោះថ្នាក់ដល់អាយុជីវិត។បន្ទាប់ពីមានសេចក្តីរាយការណ៍ឱ្យដឹងថាកាលពីកន្លងទៅគឺមានពលករខ្មែរមួយចំនួនត្រូវបានទាហាន ថៃបាញ់សម្លាប់និងដុតសពបំបាត់ភស្ថុតាងនៅចំណុចស្រុកខ្លងហាតឈមនិងស្រុកសំពៅលូន ខេត្តបាត់ដំបង ការជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសថៃនៅពេលរថយន្តដឹកពលករខ្មែរខុសច្បាប់គេចពីការដេញតាមចាប់របស់សមត្ថកិច្ចថៃ ការចាប់ដាក់គុក ការចាញ់បោកមេខ្យល់លក់កម្លាំងពលកម្មនិងបញ្ហាប្រឈមមួយចំនួនទៀតទៅលើពលករខ្មែរដែលនាំគ្នាឆ្លងដែនទៅរកការងារខុសច្បាប់បែបនោះ។
​លោកវរសេនីយ៍ត្រី សោម សារុន នាយការិយាល័យស្តីទីនគរបាលប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជនខេត្តប្រាប់ឱ្យដឹងថា ការចុះទប់ស្កាត់ទៅលើពលករខាងលើធ្វើ ឡើងនៅពេលដែលសមត្ថកិច្ចដើរល្បាតតាមព្រំដែនហើយប្រទះឃើញពលករទាំនោះកំពុងតែ ដើរថ្មើជើងនិងមានអីវ៉ាន់សំពីងសំពោងបម្រុងឆ្លងដែនខុសច្បាប់។ពលករប្រាប់សមត្ថកិច្ចថាគឺពួគាត់នាំគ្នាទៅធ្វើការងារដកដាំដំឡូង កាប់ដើមអំពៅ និងការងារមួយចំនួនទៀតក្នុងទឹកដី ថៃក្បែរព្រំដែនកម្ពុជាតែប៉ុណ្ណោះ ។
​លោកនាយការិយាល័យស្តីទីបញ្ជាក់ឱ្យដឹងទៀតថាកម្លាំងនគរបាលចុះទប់ស្កាត់ទៅលើពលករខ្មែរធ្វើចំណាកស្រុកខុសច្បាប់គឺដោយមានការដាក់ចេញនូវវិធានការម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យឱ្យកម្លាំងការិ យាល័យជំនាញនិងកម្លាំងនគរបាលពាក់ព័ន្ធនៅជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តការងារទប់ស្កាត់ពលករខ្មែរឱ្យមានប្រសិទ្ធភាពដើម្បីបញ្ចៀសកុំឱ្យកើតមានបញ្ហាប៉ះពាល់គ្រោះថ្នាក់ដល់ អាយុជីវិតពលករខ្មែរ ដោយប្រការណាមួយ ទៅលើការឆ្លងដែនខុសច្បាប់នោះ។ពលករទាំង២១នាក់ខាងលើបន្ទាប់ពីសមត្ថកិច្ចធ្វើការអប់រំនិងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការឆ្លងដែនខុសច្បាប់រួចមក សមត្ថកិច្ចក៏បានដោះលែងឱ្យពួកគាត់វិលត្រឡប់ទៅស្រុកកំណើតវិញ៕វិច្ឆិកា

20150716-144609.jpg

20150716-144614.jpg

20150716-144621.jpg

...

20150716-144618.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print