កម្ពុជា​មាន​ជន​ពិការ​​ប្រមាណ៧សែន​នាក់ ដោយសារ​គ្រាប់​មីន គ្រោះថ្នាក់​ចរាចរ និង​បុព្វហេតុ​ផ្សេង​ទៀត​

ចែករំលែក៖

ភ្នំពេញ: ខួប​នៃ​ច្បាប់ ADA គឺ​ជា​ការ​រំលឹក​មួយ​ថា នៅ​មាន​ការងារ​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ ដើម្បី​ធានា​សិទ្ធិ​របស់​ជន​ពិការ​នៅ​កម្ពុជា និង​នៅ​ជុំវិញ​ពិភពលោក​។ នៅ​ក្នុងអត្ថបទ​ជា​បន្ត​របស់​ខ្ញុំ​ដែល​ផ្តោត​លើ​អង្គការ​សង្គម​ស៊ីវិល ខ្ញុំ​ចង់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​អ្នក​ចំពោះ​អង្គការ​អតីត​យុទ្ធជន​អន្តរជាតិ​នៅ​កម្ពុជា (VIC) ដែល​ការងារ​សំខាន់​របស់​អង្គការ​នេះ​កំពុង​តែ​កែ​លំអ​ជីវិត​រស់នៅ​របស់​ជន​ពិការ នៅ​កម្ពុជា​›។

លោក William E. Todd ឯកអគ្គរដ្ឋទូតសហដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុង Blogs របស់លោកថា ‹នៅ​ក្នុង​ខ្ទង់​សារព័ត៌មាន​ចុង​ក្រោយ​របស់​ខ្ញុំ ខ្ញុំ​បាន​សរសេរ​អំពី​សារៈសំខាន់​នៃ​សិទ្ធិ​របស់​ជន​ពិការ​នៅ​កម្ពុជា និង​ការ​ដែល​ឆ្នាំ​នេះ​គឺ​ជា​ខួប​លើក​ទី​២៥ នៃ​ច្បាប់​ស្តីពី​ជន​ពិការ​អាមេរិក (ADA) នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។

លោក William E. Todd បន្តថា ‹នៅ​កម្ពុជា​មាន​ជន​ពិការ​ចំនួន​ប្រមាណ ៧ សែន​នាក់ ដែល​ពិការ​ដោយសារ​គ្រាប់​មីន គ្រោះថ្នាក់​ម៉ូតូ និង​រថយន្ត ការ​ពិការ​ពី​កំណើត និង​បុព្វហេតុ​ផ្សេង​ទៀត​។ ខ្ញុំ​បាន​ដឹង​ថា ក្រៅ​ពី​ការ​រើសអើង ជន​ពិការ​ប្រឈម​នឹង​ឧបសគ្គ​ផ្នែក​សេដ្ឋកិច្ច សង្គម និង​រូបវ័ន្ត ដែល​រារាំង​ពួកគេ​មិន​អោយ​ទទួល​បាន​ការ​អប់រំ សេវា​ថែ​ទាំ​សុខភាព ការ​ស្តារ​និតិសម្បទារ ហើយ​និង​សេវា​នានា​ដទៃ​ទៀត​ប្រកប​ដោយ​គុណភាព សមស្រប និង​ក្នុង​តំលៃ​ដែល​អាច​ទទួល​យក​បាន​។ អ្នក​ទាំង​នេះ​ជា​ច្រើន​ត្រូវការ​ការ​ស្តា​រ​កាយសម្បទារ អវៈយវៈ​សិប្បនិមិត្ត និង​ឈើ​ច្រត់ ហើយ​និង​សេវា​ចាំបាច់​ដទៃ​ទៀត ដើម្បី​ជំនះ​លើ​បញ្ហា​ប្រឈម​នៅ​ក្នុង​ជីវិត​របស់​គេ ដែល​ជា​ការ​ធ្វើ​អោយ​គេ​អាច​សំរេច​សក្តានុពល ហើយ​ចូលរួម​បាន​ពេញលេញ ក្នុង​សង្គម​បាន​›។

លោកឯកអគ្គរដ្ឋទូតបន្ថែមថា ‹ហេតុដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ជឿ​ថា ការងារ​របស់​អង្គការ VIC មាន​សារៈសំខាន់​ណាស់​។ តាំង​ពី​បើក​គ្លីនិក​គៀន​ឃ្លាំង នៅ​ឆ្នាំ​១៩៩២ មក អង្គការ VIC បាន​ស្តារ​លទ្ធភាព​ពលកម្ម​ដល់​ជន​ពិការ ដើម្បី​ជួយ​គេ​ក្នុង​ការ​បំពេញ​សេចក្តី​ត្រូវការ​ប្រចាំ​ថ្ងៃ​ជា​មូលដ្ឋាន​របស់​គេ​​។ អង្គការ​នេះ​ថែម​ទាំង​បាន​បើក​មជ្ឈមណ្ឌល នៅ​ខេត្ត​ព្រៃវែង និង​ក្រចេះ ដើម្បី​ពង្រីក​សេវា​របស់​គេ​ដល់​តំបន់​ដទៃទៀត នៅ​ក្នុង​ប្រទេស​។ គិត​មក​ដល់​ពេល​នេះ អង្គការ VIC បាន​ផ្តល់​សេវា​ស្តារ​លទ្ធភាព​ពលកម្ម​ដល់​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​កម្ពុជា ហើយ​ជា​អ្នក​ផ្គត់ផ្គង់​មួយ​ក្នុង​ចំណោម​អ្នក​ផ្គត់ផ្គង់​សំខាន់​នៃ​អវៈយវៈ​សិប្បនិមិត្ត និង​គ្រឿង​ប្រដាប់​អប នៅ​ក្នុង​ប្រទេស​›។

លោកទូតបញ្ជាក់ទៀតថា ‹ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិកសំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) នៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ​បាន​ផ្តើម​កម្មវិធី​ថ្មី​មួយ ស្តីពី​ការ​ស្តារ​និតិសម្បទារ និង​ការ​ផ្តល់​អវៈយវៈ​សិប្បនិមិត្ត​ដល់​ជន​ពិការ នៅ​កម្ពុជា​។ កម្មវិធី​នេះ​នឹង​ធ្វើ​អោយ​អង្គការ VIC អាច​បន្ត​ផ្តល់​ការ​ស្តារ​និតិសម្បទារ និង​ផ្តល់​អវៈយវៈ​សិប្បនិមិត្ត​ដល់​ជន​ពិការ​។ ដោយ​ធ្វើ​ការ​សំរបសំរួល​ជាមួយ​នឹង​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និងស្តារ​យុវនិតិ​សម្បទារ អង្គការ VIC កំពុង​ជួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុងទទួល​យក​ការ​ទទួល​ខុស​ត្រូវ​ច្រើន​ថែម​ទៀត នៅ​ក្នុង​ការ​ផ្តល់​សេវា​ដ៏​សំខាន់​នេះ​ដល់​ពលរដ្ឋ​របស់ខ្លួន​។ កម្មវិធី​នេះ​ដែល​គាំទ្រ​ថវិកា​ដោយ​ទីភ្នាក់ងារ USAID នឹង​ជួយ​ធានា​អន្តរកាល​ដោយ​រលូន ​ក្នុង​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាប់​ទទួល​បន្ទុក​លើ​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​ទាំង​បី​របស់​អង្គការ VIC នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០១៦​។ ខ្ញុំ​សូម​សរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​បាន​ដាក់​ចុះ និង​អនុវត្ត​ច្បាប់ បទបញ្ជា និង​គោលនយោបាយ​មួយ​ចំនួន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សំរាប់​ជន​ពិការ នៅ​កម្ពុជា​។ សហរដ្ឋ​អាមេរិក​មាន​ការ​តាំង​ចិត្ត​ក្នុង​ការ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា បុគ្គល និង​អង្គការ​នានា ដូចជា​អង្គការ VIC ដើម្បី​ជួយ​ដល់​ជនពិការ​។ តាមរយៈ​ការ​ធ្វើការ​ជាមួយ​គ្នា ខ្ញុំ​ជឿ​ថា យើង​អាច​ធ្វើ​អោយ​មាន​ភាព​ជឿនលឿន ដោយ​ធានា​អោយ​មាន​ឱកាស​ស្មើ​គ្នា​ក្នុង​ការ​អប់រំ ការងារ ​និង​ជីវិត​រស់នៅ​រាល់​ថ្ងៃ​សំរាប់​ជន​ពិការ​នៅ​កម្ពុជា​›៕
ស ដារ៉ា

20150716-145524.jpg

20150716-145528.jpg

20150716-145533.jpg

...

20150716-145538.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print