ភ្នំពេញ, ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទ ទី១៥ ខែកុម្ភ: ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងដោយមានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការរងនគរបាលខណ្ឌទួលគោក បានចុះចូលរួមសហការជាមួយនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ដឹកនាំដោយលោក ហេង ម៉ាលី ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីមន្ត្រីសុខាភិបាលរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោក សួង រិទ្ធ អនុប្រធានការិយាល័យនិយ័តកម្មសុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងផ្ទះស្តុកថ្នាំពេទ្យសង្ស័យគ្មានលិខិតអនុញាតពីក្រសួងសុខាភិបាល ដែលអាចធ្វើឲ្យបះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕
ដោយ, សិលា