ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo បានស្តីបន្ទោសលើមិត្តរួមក្រុមក្រោយពេលក្លិបReal Madridប្រកួតចាញ់ក្រុមAtletico Madridដោយលទ្ធផល១-០នៅក្នុងទឹកដីរបស់ខ្លួន។
កីឡាករAntoine Griezmannរបស់ក្លិបAtletico Madridគឺជាអ្នកស៊ុតបាល់បញ្ចូលទីលើក្រុមReal Madridដែលនេះគឺជាបរាជ័យដំបូងក្រោមការដឹកនាំរបស់លោក Zinedine Zidane។
Ronaldo បានថ្លែងក្រោយការប្រកួតចប់ថា “ប្រសិនបើសមាជិកក្រុមទាំងអស់លេងល្អមានកំរិតស្មើ រូបខ្ញុំនោះ ពួកយើងនឹងឈរលំដាប់កំពូលតារាងជាមិនខាន”។
អតីតកីឡាកររបស់ក្លិបManchester United រូបនេះបានបន្តទៀតថា “យើងមានឱកាសច្រើនជាងពួកគេ(Atletico Madrid) ប៉ុន្តែយើងធ្វើមិនបានសម្រេច។ ការដណ្តើមជើងឯកLeagueពេលនេះពិតជាពិបាកណាស់សម្រាប់យើងតែយើងនៅសល់ពានChampions League ទៀត។ ក្រុមយើងអវត្តមានកីឡាករសំខាន់ៗដូចជាKarim Benzema, Gareth Bale, Marcelo និង Pepe។ ខ្ញុំមិនដឹងថាយើងបានរៀបចំក្រុមមិនល្អតាំងពីដើមរដូវកាលឬយ៉ាងណានោះទេ តែខ្ញុំគ្រាន់តែចង់ប្រាប់ថាខ្ញុំចង់លេងជាមួយនឹងGareth, Karim និង Marcelo ច្រើនជាង។ខ្ញុំមិនចង់និយាយអាក្រក់ពីមិត្តរួមក្រុមខ្ញុំទេតែ ពេលពួកគេមិននៅអ្វីៗហាក់បីដូចជាប្លែកណាស់។”
ចំណែក Zinedine Zidaneគ្រូបង្វឹករបស់ក្រុមRea Madridបានថ្លែងថា “ខ្ញុំមិនពេញចិត្តនឹងការលេងរបស់ក្រុមឡើយ។ យើងមិនបានរំពឹងថាយើងចាញ់ទេនៅថ្ងៃនេះ។”
កីឡាករ Ronaldoក៏បានបញ្ជាក់ថារូបគេមិនមែនអួតថាខ្លួនលេងល្អជាងគេនៅក្នុងក្រុមឡើយ តែដោយារតែកីឡាករល្អៗរបស់ក្លិបReal Madridដូចជា Gareth, Karim និង Marcelo កំពុងតែមានរបួស ហើយពេលប៉ះក្រុម Atletico Madridនោះ គឺកីឡាករ Jese Rodriguez, Lucas Vazquez និង Mateo Kovacic លេងមិនស៊ីចង្វាក់នឹងរូបគេ។
Ronaldo បន្ទោសមិត្តរួមក្រុមក្រោយប្រកួតចាញ់Atletico Madrid
...