តើLiverpoolឬMan Cityជាម្ចាស់ពានអង់គ្លេស League Cup finalយប់នេះ?

ចែករំលែក៖

ក្រុមហង្សក្រហមLiverpoolនឹងត្រូវប៉ះជាមួយក្រុម Manchester Cityក្នុងកម្មវិធីអង់គ្លេសLeague Cup finalវគ្គផ្តាច់ព្រ័ត្តនៅរាត្រីនេះក្នុងកីឡាដ្ឋានWembley។
លោក Jurgen Klopp គ្រូបង្វឹករបស់ក្រុមហង្សក្រហម សង្ឃឹមថានឹងអាចរកពានរង្វាន់ឲក្រុមLiverpoolបានសម្រាប់រដូវកាលដឹកនាំដំបូងរបស់ខ្លួន។
ចំណែក លោក Manuel Pellegriniក៏រំពឹងថានឹងអាចឈ្នះពានរង្វាន់មួយដែរ ក្នុងរដូវកាលចុងក្រោយនៃការដឹកនាំក្រុមManchester City។ ហើយលោកPep Guardiolaគ្រូបង្វឹកក្រុមBayern Munichនឹងមកដឹកនាំក្រុមMan Cityជំនួសវិញ នៅរដូវកាលក្រោយ។
គ្រូបង្វឹកសញ្ជាតិឈីលីលោក Manuel Pellegriniបានដាក់កីឡាករខ្សោយៗពេលប្រកួតចាញ់ក្រុមChelseaដោយលទ្ធផល៥-១ តែទទួលជោគជ័យឈ្នះក្រុមDynamo Kiev៣-១ក្នុងប្រទេសអ៊ុយគ្រែននៅ Champions League។
កីឡាកររបស់ហង្សក្រហមដូចជាខ្សែបំរើAdam Lallana និង Joe Allen និងខ្សែការពារMartin Skrtel ដែលរងរបួសនោះ អាចវិលត្រលប់មកហ្វឹកហាត់វិញ តែប្រហែលជាមិនអាចទាន់ចូលលេងបានឡើយ។
សម្រាប់Man City ខ្សែប្រយុទ្ធ Wilfried Bony, ខ្សែបំរើ Jesus Navas និងខ្សែការពារ Eliaquim Mangala អាចវិលត្រលប់មកជួយក្រុមវិញបាន។ ហើយលោកPellegrini ក៏សង្ឃឹមថា ប្រធានក្រុម Vincent Kompany, អតីតខ្សែបំរើហង្សក្រហម Raheem Sterling និងខ្សែការពារកណ្តាល Bacary Sagna ក៏អាចចូលលេងបានដែររាត្រីនេះ។ តែកីឡាករFabian Delph, Kevin de Bruyne និង Samir Nasri នៅតែអវត្តមានដដែល។
_88469655_headtohead

_88469659_managers_pa
3194A23200000578-0-image-a-51_1456487472625

capcup

images

...

liverpool-vs-man-city-final-capital-one-cup-660x330

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print