មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញកាំជ្រួចមីស៊ីលទើបតែបង្កើតថ្មីរបស់ខ្លួនដ៏មានឥទ្ធិពលខ្លាំងដែលអាចបាញ់កម្ទេចរថក្រោះរបស់សត្រូវឲរលាយដូចជាល្ពៅស្ងោរ។
សារពត័មានរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានឲដឹងថា លោក គីម ជុងអ៊ុន បានទៅមើលផ្ទាល់ការធ្វើតេស្ត នៃការបាញ់កាំជ្រួចមីស៊ីល ដែលជាគ្រាប់បាញ់បានរយះចំងាយឆ្ងាយបំផុតរបស់ពិភពលោក។
មេដឹកនាំកូរ៉េខាងជើងនេះបាន អះអាងថាគ្រាប់រ៉ុក្កែតថ្មីនេះអាចបាញ់ចំទិសដៅច្បាស់ដូចជាការបាញ់របស់អ្នកលបបាញ់(Sniper)អញ្ចឹងដែរ។ លោក គីម ជុងអ៊ុនបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះ ឥទ្ធិពលរបស់កាំជ្រួចមីស៊ីលរបស់ខ្លួន មិនថារថក្រោះដែលអាចការពារគ្រាប់យ៉ាងណានោះទេ ក៏គ្រាប់មីស៊ីលនេះ អាចធ្វើឲរលាយ ផុយដូចជាផ្លែល្ពៅស្ងោរ។
លោកគីម ក៏អំពាវនាវឲប្រទេសរបស់ខ្លួនផលិតអាវុធបែបនេះជាទ្រង់ទ្រាយធំឲកាន់តែឆាប់កាន់តែល្អ ដើម្បីយកទៅដាក់ពង្រាយឲកងទ័ពនៅជួរមុខនិងតាមឆ្នេរសមុទ្រ។

—EDITORS NOTE— RESTRICTED TO EDITORIAL USE – MANDATORY CREDIT “AFP PHOTO/KCNA VIA KNS” – NO MARKETING NO ADVERTISING CAMPAIGNS – DISTRIBUTED AS A SERVICE TO CLIENTS
THIS PICTURE WAS MADE AVAILABLE BY A THIRD PARTY. AFP CAN NOT INDEPENDENTLY VERIFY THE AUTHENTICITY, LOCATION, DATE AND CONTENT OF THIS IMAGE. THIS PHOTO IS DISTRIBUTED EXACTLY AS RECEIVED BY AFP.KNS/AFP/Getty Images