ប៉េរូមានរដ្ឋមន្ត្រីការបរទេសទី​៦ក្នុងរយៈពេល​១ឆ្នាំ

ចែករំលែក៖

កាលពីថ្ងៃទី១៥ខែកុម្ភៈ អតីតមន្ត្រីការបរទេស​ដែលមានបទពិសោធន៍ Allan Wagner បានស្បថចូលកាន់តំណែង ជារដ្ឋមន្ត្រីការបរទេសប៉េរូ​ជំនួសលោកស្រី Elizabeth Astete ។
ដូច្នេះ​លោក Wagner ​បានក្លាយជា​រដ្ឋមន្ត្រីការបរទេសទី​៦ របស់ប្រទេសប៉េរូ ​ក្នុងរយៈពេល​១ឆ្នាំកន្លងមក​​ ។ លោក Wagnerមានបទពិសោធន៍ខ្ពស់ នៅក្នុងក្រសួងការបរទេស ដោយលោកធ្លាប់បាន​កាន់តំណែងរដ្ឋមន្ត្រីការបរទេស​ពីរលើករួចមកហើយ​ ក្រោមរដ្ឋការរបស់ អតីតប្រធានាធិបតីAlan Garcia និងAlejandro Toledo ។ ក្រៅពីនេះលោកក៏ធ្លាប់បានកាន់តំណែងជាឯកអគ្គរដ្ឋទូតប៉េរូ ​៣អាណត្តិ នៅអាមេរិក​ អេស្ប៉ាញ និងហុល្លង់។
លោក​ Allan Wagner បានយល់ព្រម វិលត្រឡប់មកកាន់តំណែងរដ្ឋមន្ត្រីការបរទេសជាថ្មីម្តងទៀតតាមសំណើប្រធានាធិបតី Francisco Segasti ក្នុងពេលដែលប្រទេសជាតិកំពុងប្រឈម បញ្ហាជាច្រើន​។​ ភារកិច្ចដំបូងបង្អស់ របស់​រដ្ឋមន្ត្រីការបរទេស​គឺ ការទិញវ៉ាក់សាំង និងចាក់ជូនពលរដ្ឋដើម្បីគ្រប់គ្រងការឆ្លងកូវីដ-១៩ ។
មកទល់ពេលនេះ​ ប៉េរូ បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងចំនួន២៨លានដូសពីក្រុមហ៊ុន Sinopharm របស់ចិន និង២០ លានដូសពីក្រុមហ៊ុនPfizer/BioNTech ។ ក្រៅពីនេះក៏បានទិញវ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុន AstraZenacaរបស់អង់គ្លេស ចំនួន​១៤លានដូស​ ៕ ដោយ សាធី

...

រូបភាព៖ AFP/ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print