បុរសជនជាតិជប៉ុន​ម្នាក់​ ក្រោយ​ដេីរស្នាក់នៅតាមសួនសាធារណៈ ត្រូវសមត្ថកិច្ចរកឃេីញ​ ​រួចបញ្ជូនឲ្យស្ថានទូតជប៉ុន

ចែករំលែក៖

ភ្នំពេញ​៖​ នៅព្រឹកថ្ងៃទី១៦​ ខែកុម្ភ: ឆ្នាំ២០២១នេះ​ បុរសជនជាតិជប៉ុន​ម្នាក់ ដែលសារព័ត៌មានបានចុះផ្សាយថា​ ដេីរស្នាក់នៅតាមសួនសាធារណៈនោះ​ ពេលនេះត្រូវបានសមត្ថកិច្ចរកឃេីញ​ ហេីយបានរៀបចំឯកសារតាមនីតិវិធី​ បញ្ជូនឲ្យស្ថានទូតជប៉ុន​ហេីយ ។

បេីយោងតាមការបង្ហោះហ្វេសប៊ុកផ្លូវការរបស់ផេកស្នងការនគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា​ បន្ទាប់ពីបានឃេីញការចុះផ្សាយតាមសារព័ត៌មាននានាលេីបណ្តាញសង្គមហ្វេសបុក​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានបញ្ជាដល់សមត្ថកិច្ចជំនាញការិយាល័យសេីុសង្អេត​ និងអនុវត្តនីតិវិធី​ នៃផែនការងារអន្តោប្រវេសន៍​ បានធ្វេីការចុះស្រាវជ្រាវរកបុរសជនជាតិជប៉ុន និងបានរកឃេីញបុរសជនជាតិជប៉ុនឈ្មោះ​ Gen Kubuta អាយុ៤១ឆ្នាំ​ នៅម៉ោង ១១:០០នាទីព្រឹកថ្ងៃទី១៥​ ខែកុម្ភ: ឆ្នាំ២០២១​ នៅត្រង់ចំណុចសួនមុខវត្តបទុម​ ក្នុងខណ្ឌដូនពេញ​។

បន្ទាប់មកសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បាននាំគាត់ទៅពិនិត្យសុខភាពដេីម្បីធ្វើតេស្តរកមេរោគCovid-19​ នៅមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈរាជធានីភ្នំពេញ​ ជាលទ្ធផលគឺអវិជ្ជមាន​ ។

ជាក់ស្តែងបុរសជនជាតិជប៉ុនរូបនេះបានចូលមកព្រះរាជាណាចក្រកម្ពុជា​ តាំងពីថ្ងៃទី១៨​ ខែមិនា​ ឆ្នាំ២០២០​ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ ដោយបាត់លិខិតឆ្លងដែន​ និងវីសាហួសសុពលភាព​ ហេីយខ្វះខាតថវិកា​ ទេីបមិនអាចត្រឡប់ទៅប្រទេសជប៉ុនវិញបាន​ ។

គួរបញ្ជាក់ថា​ បន្ទាប់ពីធ្វេីការសាកសួរ​ និងពិនិត្យសុខភាពរួចរាល់​ហេីយ​ នៅវេលាម៉ោង​ ០៨​ និង៣០នាទីព្រឹកថ្ងៃទី១៦​ ខែកុម្ភ: ឆ្នាំ២០២១នេះ​ សមត្ថកិច្ចក៏បានបញ្ជូនជនជាតិជប៉ុនរូបនេះទៅឲ្យស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា​ ៕

...

ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print