ភ្នំពេញ, បើតាមប្រភពច្បាស់ការណ៍ពី អគ្គនាយក ដ្ឋានគយនិងរដ្ឋាករ បានអោយដឹងថា បន្ទាប់ពីមានការរិះគន់ខ្លាំងទៅលេីទង្វើរបស់ លោក ឈួន សោភា ប្រធានគយចល័តតំបន់ ៥ ចាប់រថយន្តអង្គភាពយោធាការពារព្រំដែន រហូតបណ្ដាលអោយទាហានការពារព្រំដែនម្នាក់តូចចិត្តរត់ទៅចងកសម្លាប់ខ្លួននោះ ពេលនេះ ថ្នាក់លេីបានដក លោក ឈួន សោភា ឡេីងមកអគ្គនាយកដ្ឋានគយ និង រដ្ឋាករ ដេីម្បីស៊េីបអង្កេតរកអោយឃើញរឿងពិត ខណ:បុគ្គលនោះជំនាញពុករលួយ ។
ប្រភពបានអោយដឹងទៀតថា, លោក យឹម ផល្លី អនុប្រធានគយចល័តតំបន់៥ ត្រូវបានថ្នាក់លេីតែងតាំងអោយឡេីងជាប្រធានស្ដីទីជំនួសលោក ឈួន សោភា ។
គួរបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២១ ក្រសួងការពារជាតិ បានបញ្ជូនក្រុមការងារមួយក្រុមចុះទៅស្រាវជ្រាវករណីទាហានការពារព្រំដែន ៥០៣ ចងកសម្លាប់ខ្លួន ដោយសារតែតូចចិត្តចំពោះលោក ឈួន សោភា ចាប់រថយន្តអង្គភាព ។
ក្រុមការងារបានបញ្ចប់ការងារស្រាវជ្រាវនៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ ដោយបានរកឃេីញថា រថយន្តដែលគយចល័តតំបន់៥ ចាប់នោះគឺពិតជារថយន្តអង្គភាពដែលបានចុះបញ្ជីនៅ អគ្គនាយកដ្ឋានសំភារៈ បច្ចេកទេស ក្រសួងការពារជាតិ ប្រាកដមែន ។
ក្រុមការងារនឹងធ្វើរបាយការណ៍គោរពរាយការណ៍ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ដេីម្បីពិនិត្យសម្រេច ។
ដោយឡែកលោក ឈួន សោភា មេគយចល័តតំបន់៥ នេះ ត្រូវបានគេទទួលស្គាល់ថាជាកំពូលមនុស្ស គាបសង្កត់អ្នករកស៊ី នឹងដាក់ខែជាមួយនឹងឈ្មួញរកស៊ីខុសច្បាប់ ទំនិញរត់ពន្ធជាដើម៕
ដោយ, សិលា