ប្រកាសដាក់ឱ្យប្រើប្រាស់ជាផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៩-២០២៣

ចែករំលែក៖

ខេត្តកណ្តាល÷នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋ មន្ត្រីទទួលបន្ទុកជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិតីក្នុងពិធីប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការ
ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៩-២០២៣និងលទ្ធិផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២០នាព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១នៅអគ្គលេខាធិកាដ្ឋាន អតីតយុទ្ធជនស្រុកកៀនស្វាយខេត្តកណ្តាលនិងមានការចូលរួមពីក្រសួងពាក់ព័ន្ធនានានិងកងកម្លាំងទាំង៣និងមន្រ្តីជំនាញបញ្ចេកទេស(គ.ជ.គ.ម)ផងដែរ។

គួរបញ្ជាក់ថា ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយបានកំណត់ច្បាស់លាស់អំពីយុទ្ធសាស្ត្រ កម្មវិធីអាទិភាពសម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល វិស័យឯកជនសហការអនុវត្តនូវគោលបំណងសម្រាប់ប្រាំឆ្នាំនេះគឺ កសាងសហគមន៍ប្រកបដោយសុវត្ថិភាព និងភាពធន់ដើម្បីការអភិវឌ្ឍជាតិដោយចីរភាព ដោយមានៈ
-ការរំពឹងទុកចំនួន១២ចំណុច
-យុទ្ធសាស្រ្តចំនួន៤
-កម្មវិធីអាទិភាពចំនួន២០
-និងសកម្មភាពលម្អិតចំនួន១១៨

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ សហការចូលរួមឱ្យបានខ្លាំងក្លាក្នុងការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៩-២០២៣ នេះ ឱ្យដំណើរការអនុវត្តប្រកបដោយសង្គតិភាព។ក្នុងដែលកមានកាកបាទក្រហមកម្ពុជា សប្បុរសជន អង្គការជាតិ និងអន្តរជាតិ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមឆ្លើយតបគ្រោះមហន្តរាយកន្លងមក។

នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ មានប្រសាសន៏ថា (គ.ជ.គ.ម)បាន រៀបចំផែនការ សកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៥-២០២៣ និងបានប្រជុំ ពិភាក្សាថ្នាក់ដឹកនាំ មន្ត្រីជំនាញនៅក្នុងអគ្គលេខាធិការដ្ឋាន (គ.ជ.គ.ម.) និងមានប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ជួយពិនិត្យ ធ្វើការរៀបចំ តាក់តែង តាមទម្រង់លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ ៤៣៣ ស.ជ .ណ ឆ្នាំ២០១១ ស្តីពីការរៀបចំតាក់តែងគោលនយោបាយ ផែនការយុទ្ធសាស្រ្តនិង ផែនការសកម្មភាព។

នាយឧត្តមសេនីយ៍ គន់ គីម បន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ ទម្រង់ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជាចរន្តការងារ អន្តរវិស័យដែលគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធនានាចូលរួមអនុវត្តកន្លងមក។ ការផ្តល់ធនធាននិងបច្ចេកទេសដល់ថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាពនិងសមត្ថភាពរបស់ខ្លួននោះ គឺជាយន្តការគ្រប់គ្រងគ្រោះមហន្តរាយនៅតាមក្រសួងស្ថាប័នកងកម្លាំងប្រដាប់វុធដោយ រៀបចំឱ្យមានបុគ្គលិកនិងធនធានមនុស្សសម្រាប់អនុវត្តក្របខ័ណ្ឌការងារគ្រប់គ្រងគ្រោះមហន្តរាយ ។

ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០១៩-២០២៣ មានវិសាលភាពអនុវត្តនៅតាមក្រសួងស្ថាប័នពាក់ព័ន្ធ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ បានខិតខំប្រឹងប្រែងដឹកនាំ បន្តនិងអនុវត្តន៏ ក៏ដូចជាផ្តល់អនុសាសន៍និងការចូលរួមដល់ការរៀបចំផែនការសកម្មភាពរបស់អាស៊ាន ក្របខណ្ឌអន្តរជាតិ ក្របខណ្ឌការងារសេនដាយសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៥ .២០៣០ ដែលបានអនុម័តនៅ សន្និសិទពិភពលោកលើទី៣ របស់អង្គការសហប្រជាជាតិគោលដៅអភិឌ្ឍន៍នៅប្រទេសជប៉ុន ប្រកបដោយចីរភាព៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print