បុរសល្មោភកាមម្នាក់រំលោភក្មេងស្រីអាយុ ៤ឆ្នាំបានសម្រេចត្រូវជាប់ខ្នោះសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ បុរសល្មោភកាមម្នាក់ដែលមានប្រពន្ធកូនរួចទៅហើយបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ៤ឆ្នាំម្នាក់បានសម្រេចហើយត្រូវបានប្រជាពលរដ្ឋឃើញស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនាំគ្នាដេញចាប់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៤ និង ៣០នាទីល្ងាចថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ស្ថិតនៅត្រង់ចំណុចបន្ទប់ជួលរបស់ជនសង្ស័យក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យល្មោភកាមខាងលើនេះមានឈ្មោះ ប្រាក់ ព្រែក អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ។ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ន.ណ ភេទស្រី អាយុ ៤ឆ្នាំ។

តាមប្រភពពីសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុក្មេងស្រីក្មេងស្រីរងខាងលើបានទៅលេងបន្ទប់ជួលរបស់ជនសង្ស័យដោយឃើញឱកាសល្អស្ងាត់ជនសង្ស័យក៏បានបិទទ្វារបន្ទប់ហើយបានធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីរងគ្រោះតែម្ដង ខណៈនោះត្រូវបានប្រជាពលរដ្ឋអ្នកជិតខាងឃើញបិទទ្វារបន្ទប់មានការសង្ស័យក៏បានទៅអើតមើលបន្ទប់ក៏បានឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីរងគ្រោះ ហើយក៏បានស្រែកផ្អើលឆោឡោឡើង ភ្លាមនោះជនសង្ស័យមានការភ័យស្លន់ស្លោបានស្ទុះរត់ចេញពីកន្លែងកើតហេតុត្រូវបានប្រជាពលរដ្ឋដេញតាមរហូតដល់វត្តមង្គលហៅវត្តព្រែកព្នៅក៏ចាប់បានប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកព្នៅយកមកសួរនាំចំណែកឯក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរាជធានីភ្នំពេញតែម្ដង។

បច្ចុប្បន្នជនសង្ស័យក្រោយពីសាកសួរនាំរួចត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីសាកសួរបន្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

 

...

ដោយ៖ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print