ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីច្របាច់.ក និង វាយស្ត្រីធ្វើអនាម័យម្នាក់ប្លន់យកទូរស័ព្ទដៃ ក្នុងផ្សារទំនើបស៊ីធីម៉ល

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យម្នាក់ បានលាក់ខ្លួនពួនអាត្មាសម្ងំក្នុងបង្គន់ក្នុងផ្សារទំនើប ស៊ីធីម៉ល ច្របាច់.ក រួចវាយស្ត្រីអនាម័យម្នាក់ប្លន់យកទូរស័ព្ទដៃ។ក្រោយធ្វើសកម្មភាពបានសម្រេច ជនសង្ស័យបានរត់គេចខ្លួន តែត្រូវបានក្រុមសន្តិសុខផ្សារ តាមចាប់ខ្លួនបានមកវិញភ្លាមៗទើបប្រគល់ឲ្យនគរបាលខណ្ឌ៧មករា ចាត់ការតាមច្បាប់។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៥ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្សារទំនើប ស៊ីធីម៉ល សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សុខ តូលី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។រីឯជនរងគ្រោះឈ្មោះ វ៉ាន់ លក្ខិណា ភេទស្រីអាយុ៣១ឆ្នាំ មុខរបរបុគ្គលិកអនាម័យ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាមុនពេលកើតហេតុ ជនសង្ស័យខាងលើ បានលាក់ខ្លួនពួនអាត្មាសម្ងំក្នុងបង្គន់ក្នុងផ្សារទំនើប ស៊ីធីម៉ល។ ពេលនោះនារីរងគ្រោះកំពុងធ្វើអនាម័យក្នុងបន្ទប់ទឹកស្រាប់តែជនសង្ស័យខាងលើបានធ្វើសកម្មភាព ច្របាច់.ក និង វាយស្ត្រីអនាម័យម្នាក់នេះប្លន់យកទូរស័ព្ទដៃ១គ្រឿង។ក្រោយធ្វើសកម្មភាពបានសម្រេច ជនសង្ស័យបានរត់គេចខ្លួន តែត្រូវបានសន្តិសុខផ្សារ តាមចាប់ខ្លួនបានមកវិញ ភ្លាមៗតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញខណ្ឌ៧មករាកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនិតិវិធី។

ចំណែកទូរស័ព្ទដៃរបស់ជនរងគ្រោះត្រូវបាននគរបាលខណ្ឌ៧មករាប្រគល់ឲ្យម្ចាស់វិញផងដែររួចហើយដែរ៕

...

ដោយ÷ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print