អន្តរជាតិ៖ បើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ថា៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលសហព័ន្ធអារ៉ាប់រួម (UAE) បានអនុញ្ញាតឲ្យយន្តហោះប្រភេទ Boeing 737 MAX បន្តចាប់ផ្តើមហោះហើរឡើងវិញ។
សូមជម្រាបថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ សហរដ្ឋអាមេរិក បានដកការហាមឃាត់របស់ខ្លួន លើយន្តហោះ Boeing 737 MAX។ ចំណែកទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហព័ន្ធអឺរ៉ុប បានដកការហាមឃាត់របស់ខ្លួន កាលពីខែមុន។
គួររម្លឹកថា កាលពីខែមីនា ឆ្នាំ២០១៩ យន្តហោះប្រភេទខាងលើ ត្រូវបានផ្អាកការហោះហើរ នៅទូទាំងពិភពលោក បន្ទាប់ពីមានហេតុការណ៍ធ្លាក់ចំនួន២ករណី ក្នុងរយៈពេលត្រឹមតែ៥ខែ ដោយបានសម្លាប់មនុស្សសរុប៣៤៦នាក់៕ដោយ៖ស តារា
...
រូបភាព៖ឯកសាររបស់BBC