បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ខណៈបើករថយន្តដឹកឥដ្ឋចុះចំណោតក្រឡាប់ផ្ងារជើង

ចែករំលែក៖

ខេត្តកោះកុង៖ រថយន្តដឹកឥដ្ឋមួយគ្រឿងខណ:ធ្វើដំណើរចុះចំណោតបានដាច់ហ្វ្រាំង ក្រឡាប់ធ្លាក់ផ្លូវបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅម៉ោង ៨និង១៥ នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២៩ – ១៣០ ស្ថិតក្នុង ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ។

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកកោះកុងបានឲ្យដឹងថា អ្នកបើកបរមាន ឈ្មោះ ស៊ឹម កប ភេទ អាយុ ២៩ ឆ្នាំ ទីលំនៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត (រងរបួសធ្ងន់ ) និងថៅកែឈ្មោះ ចៀន អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិ-ឃុំដូចគ្នា ( ស្លាប់ ) ។
រថយន្តបង្កនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង 3A-3628 ដឹកឥដ្ឋទម្ងន់ ០៥ តោន ធ្វើដំណើរមកពីភ្នំពេញទៅកោះកុង ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងយោធាបានជួយសង្រ្គោះបឋម និង បាន បញ្ជូនអ្នករងរបួស មកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ចំណែកឯសពរងគ្រោះ សមត្ថកិច្ចបានទំនាក់ទំនងរកបងប្អូន ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ÷ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print