អភិបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត

ចែករំលែក៖

ខេត្តកណ្តាល៖លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដោយមានការចូលរួមពី លោក លោកជំទាវ អភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ អជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីធ្វើបែងចែកភារកិច្ចដល់ក្រុមការងារ ពិនិត្យ សិក្សា ស្រាវជ្រាវ ករណីវិវាទដីធ្លីនៅទូទាំងខេត្ត ពិនិត្យរបាយការណ៍វឌ្ឍនភាព ការដោះស្រាយករណីវិវាទដីធ្លី នៅតាមបណ្តាក្រុង ស្រុក ដែលបានប្រគល់ភារកិច្ចជូននាពេលកន្លងមក និងពិនិត្យរបាយការណ៍ចុះបញ្ជីដីរដ្ឋទូទាំងខេត្ត ៕

...

ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print