រដ្ឋបាលរាជធានីភ្នំពញ៖ អត្រាតម្លៃសេវាប្រមូលសំរាមនៅភ្នំពេញ គឺបន្តអនុវត្តតាមប្រព័ន្ធទូ ទាត់ អេឡិចត្រូនិក ដដែល

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ខណៈជ្រើសរើសក្រុមហ៊ុនប្រមូលសំរាមបានចំនួន៣ ដើម្បីនឹងចេញប្រមូលសំរាមនៅរាជធានីភ្នំពេញនាពេលខាងមុខនោះ រដ្ឋបាលរាជធានីក៏បានធ្វើការជូនដំណឹង ស្ដីពីការបន្តប្រើប្រាស់អត្រាតម្លៃសេវាប្រមូល សំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញដែលកំពុងអនុវត្ត ក្នុងអំឡុងពេលអន្តរកាលនេះ និងអនុញ្ញាតឱ្យមានការបង់ប្រាក់ទុកជាមុន រយៈពេល ៦ខែ។
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវសេចក្ដីជូន ដំណឹង មួយច្បាប់ឱ្យដឹងថា រដ្ឋបាលរាជធានីនៅតែបន្តប្រើប្រាស់អត្រាតម្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ដែលកំពុងអនុវត្ត ក្នុងអំឡុងពេលអន្តរកាលនេះ និងអនុញ្ញាតឱ្យបុរេទូទាត់ ឬហៅថា ការបង់ប្រាក់ទុកជាមុន ត្រឹមរយៈពេល៦ខែ ចាប់ពីខែមករា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២១។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដដែលនេះបានយោងលិខិតលេខ ៤៩៥ សហវ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់នៅរាជធានីភ្នំពេញ។
ចំពោះនីតិវិធីនៃការបង់សេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សេចក្ដីជូនដំណឹងដដែលនេះបានបង្ហាញ និងសូមឱ្យប្រើប្រាស់លេខសំគាល់ អតិថិជន ដែលហៅថា ID មានក្នុងវិក្កយបត្រអគ្គិសនីកម្ពុជា តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិកលើទូរស័ព្ទដៃ ឬបញ្ជរទូទាត់នៅធនាគារអេស៊ីលីដា, ហត្ថា, កាណាឌីយ៉ា ក.អ, វឌ្ឍនៈ, ប្រៃសណីយ៍កម្ពុជា ក.អ, ABA, WING, AMK, FTB, WB Finance, Prince Bank, CHIP MONG, ស្ថាបនា ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀតដូចជា EMONEY, TrueMONEY, លីហួរវេរលុយ និងPIPay ជាដើម។
សូមបញ្ជាក់ថា ក្នុងអំឡុង​ខែតុលា ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល បានធ្វើ​កំណែទម្រង់​នៃ​ការគ្រប់គ្រង​សំរាម និងសំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ដោយបាន​លុបចោល​នូវ​យន្តការ​នៃ​ការប្រមូលថ្លៃ​សំរាមតាម​វិក្កយបត្រ​អគ្គិសនី ហើយ​បានរៀបចំ​ឱ្យ​អតិថិជន​បង់ប្រាក់​ថ្លៃសេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដោយស្វ័យប្រវត្តិ វិញ​។ ដើម្បី​ធ្វើកំណែទម្រង់​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រគល់​កិច្ចការ​នេះ​ជូនទៅ ឯកឧត្ដម អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជា​អ្នកដឹកនាំ​ធ្វើ​ដោយផ្ទាល់ ដោយមាន​ការចូលរួម​ពីក្រសួង​ពាក់ព័ន្ធ និង​រដ្ឋបាល​រាជធានី​ភ្នំពេញផងដែរ​។ ក្រោយមក គឺនៅព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិងរដ្ឋរាជធានីភ្នំពេញបានបាន សម្រេចប្រគល់​សិទ្ធិ​ និង​កិច្ចសន្យា​ជូនក្រុមហ៊ុនមានលក្ខណៈអន្តរជាតិ ចំនួន៣ ឱ្យចេញប្រតិបត្តិការប្រមូលសំរាមនៅក្នុងនៅ ដើមឧសភាខាងមុខនេះ ក្រោយពី​បានជ្រើសរើ ស​អស់​រយៈ១​ឆ្នាំក្នុងឆ្នាំ២០២០កន្លងមក។
ក្រុមហ៊ុនទាំង៣បានបែងចែកតំបន់ជា៣តំបន់ក្នុងការប្រមូលសំរាមរួមមាន តំបន់ទី ១ មានចំនួន ៥ ខណ្ឌ គឺខណ្ឌទួលគោក , ឬស្សីកែវ , សែនសុខ, ជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែលដេញថ្លៃឈ្នះដោយក្រុមហ៊ុន 800 SUPPER/GAEA ។ តំបន់ទី ២ មាន ៥ ខណ្ឌ គឺខណ្ឌដូនពេញ , ៧ មករា , ដង្កោ , ពោធិសែនជ័យ និងខណ្ឌកំបូល ដេញថ្លៃឈ្នះដោយក្រុមហ៊ុន Mizuda Group Co., Ltd. និងតំបន់ទី ៣ មានចំនួន ៤ ខណ្ឌ គឺខណ្ឌចំការមន , បឹងកេងកង , មានជ័យ និងខណ្ឌច្បារអំពៅ ដេញថ្លៃឈ្នះដោយក្រុមហ៊ុន Cintri Cambodia /Everbright (China) ។ ក្រុម​ហ៊ុន​ទាំង​៣​ នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​របស់​ខ្លួន​ចាប់​ពី​ខែ​ឧសភា​ ឆ្នាំ​២០២១​ តទៅ​៕ .សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print