ដុតសំរាមក្នុងដីឡូតិ៍ឆេះរាលដាលសន្ធោសន្ធៅធ្វើអោយភ្ញាក់ផ្អើសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគីភ័យចេញអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ បុរសចំណាស់ម្នាក់បានមកដុតសំរាមក្នុងដីឡូរបស់ខ្លួនបណ្តាលអោយរាលដាលឆេះខ្មួលខ្មាញ់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។ ករណីភ្ញាក់ផ្អើលនេះកើតឡើងកាលពីម៉ោង ០៧ និង២០ នាទីព្រឹកថ្ងៃទី ២៨ខែ កុម្ភះ ឆ្នាំ ២០១៦ នៅវាលដីឡូត៍មួយកន្លែង ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុននិងមានការឆេះរាលដាលនេះគឺគេបានឃើញបុរសចំណាស់ម្នាក់ជាម្ចាស់ដីឡូនោះបានជិះកង់មកដុតសំរាមនៅទីនោះដោយការនោះមានប្រជាពលរដ្ឋហាមមិនអោយដុតដែរតែគាត់នៅតែដុតគួបផ្សំមានស្មៅងាប់ច្រើននិងមានខ្យល់បក់ខ្លាំងបណ្តាលអោយឆេះរាលដាលបង្កជាផ្សែងខ្មួលខ្មាញ់បង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងខាងលើនិងបានហៅរថយន្តអគ្គីភ័យ១គ្រឿងមកបាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់២រថយន្តទើបរលត់។

ក្នុងករណីដុតសំរាមខាងលើនេះមិនបានរាលដាលដល់លំនៅស្ថានប្រជាពលរដ្ឋជិតខាងនោះឡើយគ្រាន់
រងការភិតភ័យនិងភ្ញាក់ផ្អើរប៉ុណ្ណោះក្នុងករណីឆេះសំរានខាងលើនេះសមត្ថកិច្ចមូលដ្ឋានបានធ្វើការព្រមានដល់ម្ចាស់ដីខាងលើផងដែថ្ងៃក្រោយកុំអោយធ្វើបែបនេះទៀត។

សមត្ថកិច្ចមូលដ្ឋានក៍សូមអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែលកុំអោយដុះសំរាមតានដីឡូរបស់ខ្លួនព្រោះថារដូវនេះជារដូវប្រាំងវាងាយនិងមានអគ្គីភ័យឆាបឆេះណាស់។ តុង សីហា

...

image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print