ភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបន្តឧបត្ថម្ភ ម៉ាស៊ីនកុំព្យូទ័រយួដៃចំនួន ៤គ្រឿង និងម៉ាស៊ីនព្រីនចំនួន ០៤គ្រឿង ដល់លេខាធិការដ្ឋានគណៈកម្មាធិការវាយតម្លៃលក្ខណៈសម្បត្តិយោធិនដាក់ឲ្យចូលនិវត្តន៍ កងទ័ពជើងគោក ដើម្បីប្រើប្រាស់បម្រើដល់កិច្ចការងារប្រចាំថ្ងៃរបស់អង្គភាព ។
ពិធីប្រគល់-ទទួល បានធ្វើនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដែលមានការអញ្ជើញចូលរួមពីសំណាក់វរសេនីយ៍ឯក ហេង ចន្ថា និងអនុសេនីយ៍ឯក វាំង សុភា ក្រុមការងារជំនួយការ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងនាយទាហានមួយចំនួនទៀតផងដែរ ។
វរសេនីយ៍ឯក ហេង ចន្ថា ជំនួសមុខជូន ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការវាយតម្លៃលក្ខណៈសម្បត្តិយោធិនដាក់ឲ្យចូលនិវត្តន៍ កងទ័ពជជើងគោក ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោក មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងតែផ្តល់ការយកចិត្តទុកដាក់ ដោះស្រាយគ្រប់បែបយ៉ាងជួយសម្រួលដល់កិច្ចការងារ និងការរស់នៅរបស់យោធិនគ្រប់បណ្តាអង្គភាព លោកក៏បានសន្យាថា និងខិតខំថែរក្សាសម្ភារទាំងនេះឱ្យបានល្អ និងប្រើប្រាស់បម្រើដល់កិច្ចការងារអង្គភាពប្រកបដោយប្រសិទ្ធភាពបំផុត៕
ដោយ, សិលា