អនាគតរបស់ Lionel Messi នៅ Barcelona គឺមិនច្បាស់ទេ ហើយក្លិបManchester City ត្រូវបាន ធ្វើការដេញថ្លៃមួយទៀតដើម្បីនាំយកកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះមកកាន់លីគកំពូលអង់គ្លេស។
សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយកាលពីថ្ងៃទី១៩ កុម្ភៈថា បន្ទាប់ពីក្រុម Barcelona ត្រូវបានក្រុម Paris Saint-Germain យកឈ្នះក្នុងទឹកដីរបស់ខ្លួននៅក្នុងក្របខ័ណ្ឌ Champions League ដោយលទ្ធផល៤ទល់១ក្នុងជើងទី១ ការចាកចេញរបស់ Messi និងអនាគតរបស់គាត់នៅទឹកដី Camp Nou កាន់តែមានតម្រុយច្រើនឡើង។
យោងតាមសារព័ត៌មាន The Sun បានឲ្យដឹងថា ក្រុម Manchester City នឹងធ្វើការផ្លាស់ប្តូរចិត្តម្តងទៀតដើម្បីយក Messi ពី Barcelona ទោះបីជាបានកាត់បន្ថយចំនួនទឹកប្រាក់ដែលបានផ្តល់នៅឆ្នាំ២០២០ ក៏ដោយ។
ក្លិប Man City បានផ្តល់ប្រាក់ចំនួនប្រហែល៦០០លានផោនក្នុងរយៈពេល៥ឆ្នាំដល់ Messi ទោះបីជាតួលេខនោះបានធ្លាក់ចុះដល់៤៣០លានផោន ដោយសារផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនៃជំងឺឆ្លងកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដល់មនុស្សទូទាំងពិភពលោក។
ក្រុម Man City ក៏នឹងរក្សាទុកឈ្មោះ Messi ជាឯកអគ្គរដ្ឋទូតរបស់ក្លិបនៅពេលដែលពេលវេលារបស់គាត់សម្រេចចិត្តចូលរួមជាមួយក្រុមនេះក្នុងនាមជាកីឡាករបាល់ទាត់ដែលចង់ចូលនិវត្តន៍នៅអង់គ្លេស ៕ដោយ៖ភារៈ