កីឡាការិនី Serena Williams បានស្រក់ទឹកភ្នែក និងកាត់បន្ថយការធ្វើសន្និសីទកាសែតក្រោយការប្រកួត បន្ទាប់ពីបរាជ័យក្នុងការទាមទារឱ្យស្មើកំណត់ត្រា Grand Slam របស់ Margaret Court ដោយ បរាជ័យក្រោមស្នាដៃកីឡាការិនីជប៉ុន Naomi Osaka ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធីវាយតឺន្នីស Australian Open ។
ដំណើរស្វែងរករបស់កីឡាការិនីអាមេរិកជើងចាស់រូបនេះដើម្បីឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ Australian Open លើកទី៩ និងការប្រកួតជើងឯកឯកត្តជនត្រូវបានបញ្ចប់ក្នុងលទ្ធផល ៦-៣ និង ៦-៤ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយកីឡាករជប៉ុន Naomi Osaka ។
កីឡាការិនី Williams វ័យ៣៩ឆ្នាំបាននាំមុខ ២-០ ទៅលើ Naomi Osaka មុនពេល Naomi Osaka ធ្វើបានប្រកួត៥លើកជាប់ៗគ្នាដើម្បីទទួលបានជ័យជម្នះ។
ម្ចាស់ជើងឯក Grand Slam ២៣សម័យកាល Williams បាននិយាយថា “ភាពខុសគ្នានៅថ្ងៃនេះគឺជាកំហុស។ ខ្ញុំបានបង្កើតកំហុសជាច្រើន។និយាយដោយស្មោះត្រង់ទៅវាជាឱកាសដែលខ្ញុំអាចឈ្នះ។ ខ្ញុំអាចឡើងដល់ ៥-០ ប៉ុន្តែវាជាថ្ងៃកំហុសដ៏ធំមួយសម្រាប់ខ្ញុំ ។ ទឹកភ្នែកបានចាប់ផ្តើមហូរនៅពេលនាងប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំមិនដឹងទេ ខ្ញុំបានធ្វើរួចហើ៧” មុនពេលដើរចេញ។
ការទទួលជ័យជម្នះរបស់ Naomi Osaka បានធ្វើឱ្យ Williams នៅតែជាប់នៅលើម្កុដ Grand Slam ចំនួន២៣ដែលជាមុខតំណែងខ្លីមួយជាមួយនឹងតំណែងដ៏សំខាន់ចុងក្រោយរបស់នាងគឺនៅទីក្រុងមែលប៊នកាលពី៤ឆ្នាំមុននៅពេលនាងមានផ្ទៃពោះ។
កីឡាការិនី Williams បានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Grand Slam ចំនួន៤លើកហើយចាប់តាំងពីនាងបានដើរចេញពីការប្រកួតគ្រប់កម្មវិធី។នៅពេលសួរអំពីរឿងនេះនាងបានស្នើឱ្យទទួលស្គាល់ហ្វូងមនុស្សដែលត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ទីលាន Rod Laver Arena បន្ទាប់ពីការបិទទ្វាររយៈពេល ៥ថ្ងៃ ។
ដោយឡែកផ្នែកបុរសវិញ កីឡាករលេខ១ពិភពលោក Novak Djokovic បានបញ្ចប់ក្តីសុបិនរបស់កីឡាករ Aslan Karatsev ដែលជាក្រុមជម្រើសជាតិរុស្ស៊ីក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Australian Open កាលពីថ្ងៃទី១៩កុម្ភៈ ដើម្បីកក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
កីឡាករសញ្ជាតិស៊ែប៊ីវ័យ៣៣ឆ្នាំរូបនេះមិនបានបង្ហាញពីផលប៉ះពាល់អ្វីដែលបណ្តាលមកពីការរងរបួសត្រង់ពោះក្នុងជុំទី៣នោះទេ គឺបានផ្តួលកីឡាករAslan Karatsev ដែលមានចំណាត់ថ្នាក់លេខ ១១៤ក្នុងលទ្ធផល ៦-៣, ៦-៤ និង ៦-២ ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ Grand Slam លើកទី២៨របស់គាត់ ៕
ដោយ៖ភារៈ